ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុះ​មួយ​ម៉ោង​ក្រោយមក ទំ​រាំ​មាន​អ្នក​ឃើញ​…អ្វី​ៗ​ហួសពេល​ទៅ​ហើយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​ធ្វេសប្រហែស​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​ចុះ​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២ ​សីហា នៅ​ខាងក្រោយ​ផ្ទះ​ឈ្មោះ ទូច ថុ​ល ភេទ​ប្រុស…

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​ធ្វេសប្រហែស​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​ចុះ​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២ ​សីហា នៅ​ខាងក្រោយ​ផ្ទះ​ឈ្មោះ ទូច ថុ​ល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្ថិត​នៅ​ភូមិ​ព្រៃ​ចំការ​ជើង ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វ៉េ​ង ជីវ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​អា​គុយ និង​ដុំ​អាំ​ភ្លី​មក​.ត​ខ្សែភ្លើង​ភ្ជាប់​ជាមួយ​ដែក​កែ​ច្នៃ​ដើម្បី​ធ្វើ​ឧបករណ៍​ឆក់​ត្រី ពេល​ធ្វើ​រួច​ហើយ​ក៏​ចុះ​ទៅ​ឆក់​ត្រី​ក្នុង​ស្រះ​កន្លែង​កើតហេតុ​ខាងលើ​តែ​ម្នាក់ឯង ហើយ​ក៏​ភ្លាត់ស្នៀត​ឆក់​ទាំង​ត្រី ឆក់​ទាំង​មនុស្ស​ក្នុង​ស្រះ​នោះ​តែ​ម្តង​។ លុះ​មួយ​ម៉ោង​ក្រោយមក ទំ​រាំ​មាន​អ្នក​ឃើញ​កាយ​យក​ឧបករណ៍​ឆក់​ចេញ និង​ស្រង់​ជន​រង​គ្រោះ​ពី​ក្នុង​ទឹក​យក​មក​ដាក់​លើគោក​បាន គឺ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​តែ​ជន​រង​គ្រោះ​មានការ​ធ្វេសប្រហែស​ទើប​បណ្តាល​ឱ្យ​ឆក់​ស្លាប់​បែប​នេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​កែ​ច្នៃ​ឧបករណ៍​សម្រាប់​ឆក់​ត្រី សូម​ប្រុង​ប្រយ័ត្នខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ