ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូ​នី​តា ដា​ដេ​ណា ទម្លាយ​រឿងតែង​តែ​​ភូត​ភរ​ស្វាមី​ចេញ​ទៅ​ក្រៅ​ផ្ទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាន​ទម្លាយ​រឿង​ភូត​ភរ​​មួយ​របស់​នាង​ចំពោះ​ស្វាមី ។ កន្លង​មក​នាង​តែងតែ​រក​លេស​កុហក ផ្សេង​ៗ​ដើម្បី​ចេញ​​ទៅ​ក្រៅ​ផ្ទះ​ធ្វើ​អ្វី​ដែល​នាង​ចង់​ធ្វើ​លាក់បាំង​ស្វាមី​ជា​ជនបរទេស ។ តើ​បូ​នី​តា…

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាន​ទម្លាយ​រឿង​ភូត​ភរ​​មួយ​របស់​នាង​ចំពោះ​ស្វាមី ។ កន្លង​មក​នាង​តែងតែ​រក​លេស​កុហក ផ្សេង​ៗ​ដើម្បី​ចេញ​​ទៅ​ក្រៅ​ផ្ទះ​ធ្វើ​អ្វី​ដែល​នាង​ចង់​ធ្វើ​លាក់បាំង​ស្វាមី​ជា​ជនបរទេស ។ តើ​បូ​នី​តា ដា​ដេ​ណា ភូត​កុហក​រឿង​អី​ទៅ ?

កាលពី​ថ្ងៃ​ទី​១ សីហា ២០១៨ អ្នក​នាង បូ​នី​តា ដា​ដេ​ណា បាន​បង្ហាញ​មុខគួរ​ឲ្យ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​យូ​កន្លង​មក ។ នាង​បាន​បង្ហាញមុខ​ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ថ្មី​មួយ​ដែល​នាង​ចូលរួម​សម្ដែង​ជា​តួឯក ។ បន្ទាប់​ពី​នាង​បាន​ស្វាមី​ជា​សេដ្ឋី​អា​រ៉ាប់​មក ដា​ណេ​បាន​ដកខ្លួន​ពី​សិល្បៈ​អស់​រយៈពេល​ជាង​៧​ឆ្នាំ ។

ក្នុង​ពិធី​នោះ​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា និយាយ​ថា​ «​ការ​សម្ដែង​ដែល​បាន​បង្ហាញ​នេះ​នឹង​ក្លាយជា​ស្នាដៃ​លើក​ចុង​ក្រោយ​ដែល​នាង​ខ្ញុំ​សម្រេចចិត្ត​បង្ហាញខ្លួន​ក្នុង​ការ​សម្ដែង​ហើយ។ ខ្ញុំ​មាន​ហេតុផល​ច្រើន ដែល​ជំរុញ​ឲ្យ​នាង​ខ្ញុំ​ត្រូវ​តែ​ឃ្លាតឆ្ងាយ​ពី​ការ​សម្ដែង បើ​ទោះជា​នាង​ខ្ញុំ​នៅ​បន្ត​ផលិតភាព​យន្ត​ប្រកួតប្រជែង​ក្តី »​។

អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​រឿង ​«​ម្ចាស់​ទាយាទ​»​ ​ថា ភាពយន្ត​នេះ​​នាង​សម្រេចចិត្ត​ដាក់​បញ្ចាំង​ជា​ផ្លូវការ​គ្រប់​រោង ចាប់ពី​ថ្ងៃ​ទី​២ សីហា ។ មួយ​រឿង​នេះ​នាង​បោះទុន​ទាំង​ប្រាក់ ស្នាដៃ និង​កម្លាំង ដោយសារ​តែ​នាង​ចង់​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ដឹង​ថា ​ស្នាដៃ​ចុង​ក្រោយ​ដែល​នាង​សម្ដែង​មាន​ភាព​ឥត​ខ្ចោះ ។

បូ​នី​តា ដា​ដេ​ណា និយាយ​ថា ​«​មួយ​រឿង​នេះ​នាង​ខ្ញុំ​បាន​លាក់បាំង​ស្វាមី​ច្រើន កុហក​គ្រប់​បែប​យ៉ាង​ ព្រោះ​គាត់​ហាម​មិន​ឲ្យ​ប្រើ​កម្លាំង​ដើរ​សម្តែង​ឡើយ ។ សូ​ម្បី​តែ​ប្រ​ព័​ន្ធ​ទូរស័ព្ទ​ទាក់​ទង​មក​ក៏​កុហក ហេតុតែ​ចូល​ចិត្ត ស្រឡាញ់​ធ្វើ​ឲ្យ​ទាល់តែ​បាន ។ តាមតែ​ខ្លួន​រវល់​នឹង​​មុខ​ជំនួញ និង​មាន​ស្វាមី​ជា​សេដ្ឋី​ក្រៅ​ស្រុក​ហួងហែង​មិន​ឲ្យ​ប្រឡូក​សិល្បៈ ប្រហែល​ជា​​នាង​ខ្ញុំ​មិន​ចំណាយ​ផលិតភាព​យន្ត​រឿង​ «​ម្ចាស់​ទាយាទ​» និង​មិន​ដល់​ថ្នាក់​សម្ដែង​ដោយ​​ខ្លួនឯង​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ស្រឡាញ់​សាច់​រឿង​ដែល​បាន​តាក់តែង​នេះ​ខ្លាំង​ពេក ទើប​នាង​ខ្ញុំ​ចំណាយពេល​សម្ដែង​ដោយ​ផ្ទាល់ ។ នេះ​ជា​ស្នាដៃ​ចុង​ក្រោយ ដោយ​ទោះជា​នាង​ខ្ញុំ​នៅ​បន្ត​ផលិតភាព​យន្ត​សម្រាប់​រឿង​ក្រោយ ក៏​នឹង​មិន​សម្ដែង​ដោយ​ខ្លួន​ឯង​ទៀត​ដែរ​»​។

ក្នុង​ភាពយន្ត​រឿង​«​ម្ចាស់​ទាយាទ​» អ្នក​នាង​បូ​នី​តា ដា​ដេ​ណា សម្ដែង​ជា​តួអង្គ​ធ្មប់​កាច​សាហាវ ដោយ​ក្រៅពី​លង​បន្លាច​តួអង្គផ្សេង​ៗ ក៏​មាន​ឈុត​ខ្វេះ និង​ស៊ី​ពោះវៀន​មនុស្ស ដូច​គ្នា​នឹង​រឿង​ដែល​នាង​ធ្លាប់​បាន​សម្ដែង​ជា​តួ​អាប​កន្លង​មក ។ នាង​រំពឹង​ថា​ភាពយន្ត​នេះ​នឹង​ដក់​ជាប់​អារម្មណ៍​មហាជន​មុន​ពេល​នាង​សម្រេចចិត្ត​ឈប់​សម្ដែង ។ ទោះជា​យ៉ាង​ណា​ក្តី​ប្រសិនបើ​ក្នុង​ពេល​ក្រោយ​មាន​សាច់​រឿង​ណា​ដែល​នាង​យល់​ថាស​កិ្ដ​សម នាង​នឹង​ចូលរួម​សម្ដែង ។

នៅ​ក្នុង​ពិធី​សម្ពោធ​រឿង​«​ម្ចាស់​ទាយាទ​»​មាន​វត្តមាន​តារាចម្រៀង តារា​សម្ដែង និង​ផលិត​ករ ចាស់​ៗ​ជា​ច្រើន​ចូលរួម ។ អ្នក​នាង​បូ​នី​តា ដា​ដេ​ណា ប្រកាស​ថា​ទោះជា​ភាពយន្ត​នេះ​ជោគជ័យ ឬ​មិន​ជោគជ័យ ក៏​នាង​នៅ​តែ​បន្ត​ផលិត​ស្នាដៃ​ក្រោយ​ៗ ដើម្បី​ឲ្យ​តារា​ជំនាន់​ក្រោយ​បាន​បង្ហាញ​ទេព​កោសល្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ