ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹកនេះ​​ នាំគ្នា​ទៅមើលដីព្រៃ​​… តែអត់​ដឹងយ៉ាងណាយ៉ាងណី​ទេ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ សីហា នេះ មាន​ក្រុមការងារ​ចម្រុះ​របស់​ស្រុក​កោះ​ញែក បាន​ចុះ​ទៅ​ពិនិត្យ​ចំណុច​ដី​ដែល​កំពុង​រង​ការ​កាប់​ទន្ទ្រាន ​ស្ថិត​ក្នុង​ឃុំរ​យ៉​​ហើយ ។…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ សីហា នេះ មាន​ក្រុមការងារ​ចម្រុះ​របស់​ស្រុក​កោះ​ញែក បាន​ចុះ​ទៅ​ពិនិត្យ​ចំណុច​ដី​ដែល​កំពុង​រង​ការ​កាប់​ទន្ទ្រាន ​ស្ថិត​ក្នុង​ឃុំរ​យ៉​​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​ទៅ​របស់​កម្លាំង​ខាងលើ​នេះ គឺ​បន្ទាប់​ពី​កោះសន្តិភាព​បាន​ចេញផ្សាយ កាល​ពី​ថ្ងៃ​ទី​២ សីហា ម្សិលមិញ លើ​ករណី​ដី​ព្រៃរបស់​រដ្ឋ​រាប់រយ​ហិ​កតា​នៅ​ជិត​តំបន់​របៀង​ដែនជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច និង​លំ​ផាត់ ស្ថិត​ក្នុងភូមិរ​យ៉​លើ និង​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក កំពុង​រង​ការ​ឈូស​ឆាយ​ទ្រង់​ទ្រាយ​​ធំ អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ ខណៈ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ហាក់​នៅ​ស្ងៀមស្ងាត់ ទោះ​មាន​សកម្ម​ភាព​ឈូស​ឆាយ​ជា​យូរ​ថ្ងៃខែ​មក​ហើយ​ក្តី ។

ប្រភព​បន្ត​ថា ទោះជា​យ៉ាងណា ល​ទ្ឋ​ផល​នៃប្រតិបត្តិ​ការ​របស់​អាជ្ញាធរ​ស្រុក​កោះ​ញែក នៅ​មិន​ទាន់​បានការ​បញ្ជាក់​នៅឡើយ ថា​តើ​ការ​កាប់​រុករាន​ដី​ព្រៃ​នេះ មាន​ជាប់​ពាក់ព័ន្ធ​បុគ្គល​ណាខ្លះ ?

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

គួររំលឹកថា ៖ ខាងណោះរវល់​ឆ្លើយដាក់​គ្នា… ខាង​ណេះ​​​បន្ត​កាប់​ផ្តួល​និង​ឈូស​ឆាយដីព្រៃ​​​ដដែល

អត្ថបទសរសេរ ដោយ