ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស៊ី​យូរ​ៗ​ជំពាក់​កាន់តែ​ច្រើន ទើប​គាត់​បញ្ចប់​អ្វី​ៗគ្រប់យ៉ាង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​រហូត​ស្លាប់​បាត់បង់​ជីវិត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​កាលពី​ម៉ោង​៣​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ខ្ទម​ចាំ​ស្រូវ​មួយ​កន្លែង ស្ថិត​នៅ​ចម្ងាយ​៦០០​ម៉ែត្រ…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​រហូត​ស្លាប់​បាត់បង់​ជីវិត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​កាលពី​ម៉ោង​៣​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ខ្ទម​ចាំ​ស្រូវ​មួយ​កន្លែង ស្ថិត​នៅ​ចម្ងាយ​៦០០​ម៉ែត្រ ខាងលិច​ភូមិ​ព្រៃ​ក្រឡាញ់​តូច ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហង្ស ហយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​លើ​ដងខ្លួន​ជន​រង​គ្រោះ​រក​ឃើញ​ថា នេះ​ជា​ករណី​ធ្វើ​អត្តឃាត មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ ដោយ​ជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ប្រវែង​១,៥​ម៉ែត្រ​ទៅ​ចង​.​ក​សម្លាប់​ខ្លួន ជាមួយនឹង​ធ្នឹម​ដំបូល​ខ្ទម​ចាំ​ស្រូវ​កន្លែង​កើតហេតុ ខណៈ​ពេល​ស្ងាត់​គ្មាន​អ្នក​ណា​ដឹង​។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​សាកសួរ​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន គឺ​ដោយសារ តូចចិត្ត​រឿង​រកស៊ី​យូរ​ៗ​ទៅ​ជំពាក់​បំណុល​គេ​កាន់តែ​ច្រើន ទើប​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ដើម្បី​គេច​ពី​បំណុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ