ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​ទាំង​ឈាម​ជោកផ្លូវលី​យ៉ុ​ង​ផាត់​…គ្រប់គ្នាភ្ញាក់​ផ្អើល​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ដងផ្លូវលីយ៉ុងផាត់​​ក្បែរ​ម៉ូតូ​មួយ​គ្រឿង ខណៈ​មេឃ​កំពុង​ភ្លៀង សង្ស័យ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បណ្តាល​អោយ​បោក​ក្បាល​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លី​យ៉ុ​ង​ផាត់ ចំងាយ​ប្រមាណ​ជិត​១០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ដងផ្លូវលីយ៉ុងផាត់​​ក្បែរ​ម៉ូតូ​មួយ​គ្រឿង ខណៈ​មេឃ​កំពុង​ភ្លៀង សង្ស័យ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បណ្តាល​អោយ​បោក​ក្បាល​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លី​យ៉ុ​ង​ផាត់ ចំងាយ​ប្រមាណ​ជិត​១០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ឈ្មោះ សាំង សាធ អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ​ផ្លូវ​លេខ​១៥១ ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១DL-០០៣៩​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពេល​មេឃ​កំពុង​ភ្លៀង​មាន​ប្រជាពលរដ្ឋ​ឆ្លងកាត់​នៅ​តាម​ផ្លូវ​លី​យ៉ុ​ង​ផាត់​ក៍បាន​ប្រទះ​ឃើញ​បុរស​ចំណាស់​ខាងលើ​ដេក​ស្លាប់​ទាំង​ពាក់អាវ​ភ្លៀង​ក្បែរ​ម៉ូតូ​មួយ​គ្រឿង​ដែល​បែកបាក់​កា​បាំង ហើយ​មួក​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​បាន​បែក​កញ្ចក់​ខ្ទេច ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថាជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​ឡើយ ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​ស្លាប់​នៅ​លើ​ផ្លូវ នគរបាល​មូលដ្ឋាន​ក៍បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ តាម​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់ ។ នៅ​កន្លែង​កើតហេតុ ក៍បាន​បន្សល់​ទុក​ដែក​វី​មួយ​កំណាត់​ផង​ដែរ ។

សព​ត្រូវ​បាន​នគរបាល​ទាក់ទង​ក្រុម​គ្រួសារ​ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ