ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​គំរាម​តបត​ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​ក

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ តួ​ក​គី​កាលពី​ថ្ងៃ​ទី​១​សីហា​បាន​គំរាម​ចាត់វិធានការ​នានា តបត​វិញ ក្រោយ​​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​រដ្ឋមន្ត្រី​តួ​ក​គី​២​រូប ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចាប់ខ្លួន​និង​ការ​ឃុំខ្លួន​គ្រូ​ប្រដៅ​សាសនា​គ្រឹ​ស្ត​អា​មេ​រិ​កមួយ​រូប​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​តួ​ក​គី​ថ្លែង​ថា ច្បាស់​ណាស់​រឿង​នោះ​នឹង​នាំ​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​ទាំងឡាយ សំដៅ​ដោះ​ស្រាយ​​បញ្ហា​នានា​រវាង​ប្រទេស​ទាំង​២​។​ប្រាកដ​ណាស់​នឹង​មាន​ចម្លើយ​តប​វិញ​ចំពោះ​ឥរិយាបថ​ឈ្លានពាន​នេះ​ដែល​នឹង​មិន​ចំណេញ​អ្វី​សោះ​។​យើង​អំពាវនាវ​ដល់​រដ្ឋការ​អា​មេ​រិ​ក​ឲ្យ​លុប​ចោលការ​សម្រេចចិត្ត​ខុសឆ្គង​នេះ​វិញ​។ ទណ្ឌកម្ម​អា​មេ​រិ​ក​ត្រូវ​រឹប​អូ​​ស​ទ្រព្យសម្បត្តិ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក…

ប្រទេស​តួ​ក​គី ៖ តួ​ក​គី​កាលពី​ថ្ងៃ​ទី​១​សីហា​បាន​គំរាម​ចាត់វិធានការ​នានា តបត​វិញ ក្រោយ​​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​រដ្ឋមន្ត្រី​តួ​ក​គី​២​រូប ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចាប់ខ្លួន​និង​ការ​ឃុំខ្លួន​គ្រូ​ប្រដៅ​សាសនា​គ្រឹ​ស្ត​អា​មេ​រិ​កមួយ​រូប​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​តួ​ក​គី​ថ្លែង​ថា ច្បាស់​ណាស់​រឿង​នោះ​នឹង​នាំ​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​ទាំងឡាយ សំដៅ​ដោះ​ស្រាយ​​បញ្ហា​នានា​រវាង​ប្រទេស​ទាំង​២​។​ប្រាកដ​ណាស់​នឹង​មាន​ចម្លើយ​តប​វិញ​ចំពោះ​ឥរិយាបថ​ឈ្លានពាន​នេះ​ដែល​នឹង​មិន​ចំណេញ​អ្វី​សោះ​។​យើង​អំពាវនាវ​ដល់​រដ្ឋការ​អា​មេ​រិ​ក​ឲ្យ​លុប​ចោលការ​សម្រេចចិត្ត​ខុសឆ្គង​នេះ​វិញ​។

ទណ្ឌកម្ម​អា​មេ​រិ​ក​ត្រូវ​រឹប​អូ​​ស​ទ្រព្យសម្បត្តិ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក SULEYMAN SOYLU និង​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​លោក​ABDULHAMIT GUL ដែល​សហរដ្ឋអាមេរិក​ចោទប្រកាន់​ថា ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ចាប់ខ្លួន​និង​ការ​ឃុំឃាំង​គ្រូ​ប្រដៅ​សាសនា​លោក ANDREW BRUNSON ។​ម្យ៉ាងទៀត​បណ្ដា​ជនជាតិ​អា​មេ​រិ​ក​ហាមឃាត់់​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​អ្នក​ទទួលខុសត្រូវ​តួ​ក​គី​ទាំង​២​រូប​នេះ​។

ទទួល​ការ​ចោទប្រកាន់​ថា​ធ្វើ​សកម្មភាព​ភេរវកម្ម​នានា​និង​ចារកម្ម គ្រូ​ប្រដៅ​សាសនា​រូប​នោះ​កាលពី​មួ​យស​ប្ដា​ហ៍​មុន​ត្រូវ​ឃុំឃាំង​ក្នុងផ្ទះ​ក្រោយ​ស្ថិត​ក្នុង​គុក​១​ឆ្នាំ​កន្លះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ