ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្ស៊ីម​បា​វេ​​ក្រោយ​ការ​បោះ​ឆ្នោត​ប៉ះទង្គិច​គ្នា​បា.ញ់​ស្លា.ប់​3​នាក់

5 ឆ្នាំ មុន

ប្រទេស​ហ្ស៊ីម​បា​វេ ៖ មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​កង​ទាហាន​​កាលពី​ថ្ងៃ​ទី​១​ សីហា នៅ​កណ្ដាល​រដ្ឋធានី​ហា​រ៉ា​រេ ខណៈ​ពួក​អ្នកគាំទ្រ​ចលនា​ដើម្បី​​ការ​ផ្លាស់​ប្ដូរ​ប្រជាធិបតេយ្យ​ MDC​ របស់​លោក​ NELSON CHAMISA…

ប្រទេស​ហ្ស៊ីម​បា​វេ ៖ មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​កង​ទាហាន​​កាលពី​ថ្ងៃ​ទី​១​ សីហា នៅ​កណ្ដាល​រដ្ឋធានី​ហា​រ៉ា​រេ ខណៈ​ពួក​អ្នកគាំទ្រ​ចលនា​ដើម្បី​​ការ​ផ្លាស់​ប្ដូរ​ប្រជាធិបតេយ្យ​ MDC​ របស់​លោក​ NELSON CHAMISA ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់​គណបក្ស លោក​រ៉ូ​ប៊ែ​ត​មូ​ហ្គា​បេ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​កាលពី​ថ្ងៃ​ទី​៣០​កក្កដា​។​

យោង​តាម​លទ្ធផល​ផ្លូវការ​របស់​គណៈ​កម្មាធិ​ការ​បោះ​ឆ្នោត​ហ្ស៊ី​ម​បា​វេ គណបក្ស​ ZANU-PF ​ដែល​កាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​១៩៨០​មក ដណ្ដើម​បាន​កៅអី​ភាគច្រើន​២​ភាគ​​៣​ក្នុង​សភាជាតិ​។​ ខណៈ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​ធ្វើ​​ជាមួយ​គ្នា​ពុំ​ទាន់​ចេញផ្សាយ ហើយ​បេក្ខជន​ប្រជែង​គ្នា​សំខាន់​ទាំង​២​រូប​គឺ​លោក EMMERSON MNANGAGWA និង​លោក NELSON CHAMISA សុទ្ធតែ​សង្ឃឹម​ឈ្នះ​ដូច​​គ្នា ពួក​ប្រឆាំង​ចង់​ដឹង​ពី​ហេតុផល​ដែល​ពួក​គេ​ទទួល​បរាជ័យ​ខ្លាំង​បែប​នេះ ខណៈ​ការ​ចោទប្រកាន់​ពី​ការ​ក្លែងបន្លំ​មានការ​កើនឡើង​។

ក្នុង​ការ​បោះ​ឆ្នោត​សភា​គណបក្ស​ ZANU-PF ដណ្ដើម​បាន​កៅអី​១៤៤​ក្នុង​សភា ចំណែក​គណបក្ស​ MDC​ទទួល​បាន​៦១​កៅអី​។

សកម្មជន​ម្នាក់​របស់​គណបក្ស​ MDC ​ធ្វើការ​កត់​សម្គាល់ថា បរាជ័យ​របស់​ពួក​ប្រឆាំង​មក​ពី​ការ​បែកបាក់​គ្នា ឧទាហរណ៍​នៅ​ទីក្រុង ​GWANDA NORTH ២​ភាគ​៣​នៃ​អ្នក​បោះ​ឆ្នោះ​ចង់​បោះ​ឲ្យ​គណបក្សប្រឆាំង​ ក៏​ប៉ុន្តែ​គណបក្សកាន់អំណាច​បែរជា​អ្នក​ឈ្នះ​។​ រឿង​បែប​នោះ​ក៏​ដូច​គ្នា​នៅ​មណ្ឌល​ផ្សេង​ៗ​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ