ភូកេត ៖ ហេតុការណ៍លិចនាវានៅភូកេត (Phuket) កាលពីខែកក្កដា បានចាប់ផ្តើមបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសថៃ បន្ទាប់ពីចំនួនភ្ញៀវទេសចរចិនចាប់ផ្តើមធ្លាក់ចុះ ។ ការលិចនាវាកាលពីថ្ងៃទី៥ ខែកក្កដា កន្លងមកនេះ បានធ្វើឲ្យជនជាតិចិនចំនួន៤៧នាក់បាត់បង់ជីវិត ។
អភិបាលអាជ្ញាធរវិស័យទេសចរណ៍របស់ប្រទេសថៃ លោក Yuthasak Supakorn បានឲ្យដឹងថា ៖« ហេតុការណ៍នេះបានប៉ះពាល់ដល់ទីផ្សារទេសចរណ៍ បន្ទាប់ពីចំនួនភ្ញៀវទេសចរចិនកើនឡើងបានតែ០,០៤%ប៉ុណ្ណោះកាលពីខែកក្កកដា ទាបជាងកាលពីខែមិថុនា ដែលកើនឡើង២០% » ។
ប្រជាពលរដ្ឋចិនជាច្រើនបានបង្ហាញភាពមិនប្រាកដប្រជាទៅលើសុវត្ថិភាពវិស័យទេសចរណ៍ប្រទេសថៃ ។
អាជ្ញាធរវិស័យទេសចរណ៍ថៃ (TAT) នឹងរក្សាការព្យាករលើចំនួនភ្ញៀវទេសចរចិនប្រមាណ១០លាននាក់ដដែលសម្រាប់ឆ្នាំនេះ ប៉ុន្តែលោក Yuthasak បានឲ្យដឹងថា នៅពាក់កណ្តាលខែសីហានេះ លោកនឹងធ្វើដំណើរទៅកាន់ក្រុងប៉េកាំង ដើម្បីពិភាក្សាពីការបង្កើនវិធានការសុវត្ថិភាពនិងសន្តិសុខ ជាពិសេស ក្នុងផ្នែកទេសចរណ៍សមុទ្រ ជាមួយមន្ត្រីជាន់ខ្ពស់មកពីរដ្ឋបាលទេសចរណ៍ជាតិ និងក្រសួងវប្បធម៌របស់ប្រទេសចិន ។
គួរបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រភពសំខាន់ជាងគេសម្រាប់ទីផ្សារទេសចរណ៍របស់ថៃ ។ គេគិតថា ទីផ្សារទេសចរណ៍ពីចិននឹងផ្តល់ប្រាក់ចំណូលដល់ប្រទេសថៃប្រមាណ៦ប៊ីលានដុល្លារនៅឆ្នាំ២០១៨ ។
ក្នុងអំឡុងពេល៥ខែដំបូងឆ្នាំនេះ ទីផ្សារនេះរកប្រាក់ចំណូលបានប្រមាណ៣ប៊ីលានដុល្លារ ព្រោះតែកំណើនអ្នកដំណើរម្នាក់ឯង ដែលភាគច្រើនពួកគេបានចំណាយច្រើនជាងភ្ញៀវទេសចរមកជាក្រុម ។
អាជ្ញាធរ TAT ក៏មានគម្រោងស្នើដល់មន្ត្រីជាប់ពាក់ព័ន្ធ និងក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសចិន ឲ្យជួយពង្រឹង និងលើកកម្ពស់ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសថៃនិងចិន រួមទាំងសហការក្នុងយុទ្ធនាការផ្សព្វផ្សាយផងដែរ ។
លោក Yuthasak បានបន្តថា លោកនឹងជំរុញឲ្យមានការបង្កើតមជ្ឈមណ្ឌលសុវត្ថិភាពទេសចរណ៍ជាតិ ដើម្បីតាមដាន និងគ្រប់គ្រងបញ្ហាឲ្យមានប្រសិទ្ធភាពជាងមុន ។ ក្រសួងទេសចរណ៍ និងកីឡា បានពិចារណាលើសំណើបង្កើតមជ្ឈមណ្ឌលនេះ ៕
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
ជួបជាមួយលោក Michael Tuon ដែលជាកីឡាករជំនាញខាងបាល់បោះ និងអ្នកជំនួញដ៏ប៉ិនប្រសប់ ក្នុងការចែករំលែកអំពីគន្លឹះរបស់គាត់ក្នុងការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យរបស់...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
ខេត្តបន្ទាយមានជ័យ ៖ ទឹកអាងត្រពាំងថ្មកំពុងរីងស្ងួតប៉ះពាល់មច្ឆាជាតិ និងបក្សីដែលអភិរក្សរាប់រយប្រភេទ និងតំបន់រមណីយដ្ឋាន ក្រសួងជំនាញបានសុំបើកទឹកពី...
ការធ្វើទានមិនអាចប្រាសចាកបញ្ញាបានឡើយ ដូច្នេះបើចង់ឱ្យទានរបស់ខ្លួនប្រសើរថ្លៃថ្លា លុះណាតែបុគ្គលចាត់ចែងទេយ្យទានរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្បួនបច្ចេកទេស ...
ស្រុកស្ទោង ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងបានថ្លែងថា៖ បន្ទាប់ពី...
David Brooklyn កូនប្រុសតារាបាល់ទាត់បាននាំគូស្នេហ៍នាង Hana Cross ទៅជួបឪពុកម្ដាយ នៅក្នុងពិធីបង្ហាញម៉ូដមួយក្នុងប្រទេសអង់គ្លេសកាលពីសប្ដាហ៍កន្លងមក ។David Brooklyn និង Hana Cross បានបង្ហាញ...
ក្រោយពីក្ដីស្រឡាញ់មានភាពរអាក់រអួលអស់រយៈពេលជាច្រើនឆ្នាំមក មួយរយៈពេលចុងក្រោយនេះក្ដីស្រឡាញ់របស់ Katy Perry និងលោក Orlando Bloom កាន់តែស្អិតរមួត រួមទាំងបានបង្ហាញថាបាន...
ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់បានជិះក្នុងរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ចត បន្ទាប់ពីកើតហេតុ ជនជាតិចិនទាំង...
ខេត្តបន្ទាយមានជ័យ ៖ ក្រុមចោរមានគ្នាប្រហែល៣នាក់បានធ្វើសកម្មភាពទៅទិញស្រាបៀរ១កេស រួចឲ្យលុយរាយទៅអ្នកលក់ ខណៈដែលជនរងគ្រោះរវល់រាប់លុយនោះ ស្រាប់តែចោរ...
Jennifer Aniston និងមិត្តជំនិតបានប្រឈមមុខនឹងគ្រោះអាសន្នមួយដែលយន្តហោះមិត្តរបស់នាងធ្វើដំណើរទៅមុិកសុិកបានរបូតកង់នៅលើលំហអាកាស ក្រោយពីចាកចេញពីអាកាសយានដ្ឋានឡូស អេ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកទឹកចិត្តដល់អ្នកវិយោគមកកម្ពុជាកាន់តែច្រើនរាជរដ្ឋា ភិបាលបានសម្រេចបញ្ចប់តួនាទីស្ថាប័នត្រួតពិនិត្យការនាំទំនិញចេញចូល (កាំកុងត្រូល)...
ព្រះដ៏មានបុណ្យទ្រង់សរសើរដល់អ្នកដែលបានចូលទៅសេពគប់នឹងបណ្ឌិតចាត់ទុកថា ជាការសេពគប់ត្រូវ នាំជីវិតទៅរកភាពភ្លឺស្វាងសមដូចបាលីមួយឃ្លាលើកឡើងថា៖បណ្ឌិតាន...
ជំងឺមហារីកដែលស្ត្រីអាយុ៣០ឆ្នាំគួរតែប្រយ័ត្ន។ តើមានអ្វីខ្លះទៅ ?1.មនុស្សដែលចូលចិត្តបរិភោគចំនីដែលហឹរ ខ្លាញ់ ប្រៃពេក គេងមិនគ្រប់ បរិភោគមិនទៀងពេលនិងសម្ពាធ...
តាមប្រភពពីOddity Central បានឱ្យដឹងថា នារីក្មេងម្នាក់នៅតៃវ៉ាន់ បានបើកពន្លឺអេក្រង់ទូរស័ព្ទអស់ៗក្នុងរយៈពេល២ឆ្នាំកន្លងមក ត្រូវបានគ្រូពេទ្យរកឃើញថា បានខូចទៅលើ...
ខេត្តព្រះសីហនុ ៖ នៅក្នុងយុទ្ទនាការបង្ក្រាបទីតាំងពេស្សាចាររបស់ជនជាតិចិនចំនួន០៣ទីតាំង កាលពីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៩ នៅចំនុចភ្នំ...
តាមប្រភពMetroបានឱ្យដឹងថា ជនចាប់រំលោភមានអាយុ២៤ឆ្នាំម្នាក់ ធ្វើសកម្មភាពលើក្មេងស្រីអាយុ១៤ឆ្នាំ ដោយត្រូវបានចាប់ខ្លួនទាំងមិនមានស្លៀកខោ ។ ជនល្មើសឈ្មោះ Dmitry M បាន...
រាជធានីភ្នំពេញ ៖ ស្ត្រីម្តាយកូនសិស្សបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ កាលពីរសៀលថ្ងៃទី២១ កុម្ភៈ លើករណីអ្នកគ្រូប្រចាំថ្នាក់ទី២ក្នុង...
រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែកុម្ភៈ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មាធិការនាយកនៃ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកបានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគម្រាម...