ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់ទុកជា​មេរៀន ចង់បាន​កូន​សត្វតែ​ប៊ិះ​នឹង​អស់​ជីវិត​ខ្លួនឯង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នះ​គី​រី ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ឡើងដើមឈើ​យក​កូន​សត្វ​ជាប់​បង្គោល​ភ្លើង​ត្រូវ​ចរន្តដែលចេញ​​ពីខ្សែភ្លើង​ឆក់​ធ្លាក់​ដី​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ ចំណុច​កើតហេតុ​ក្នុងភូមិ​ទំពួន​រឺ​ង​ធំ ឃុំ​តា​វែង​ក្រោម…

ខេត្ត​រត​នះ​គី​រី ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ឡើងដើមឈើ​យក​កូន​សត្វ​ជាប់​បង្គោល​ភ្លើង​ត្រូវ​ចរន្តដែលចេញ​​ពីខ្សែភ្លើង​ឆក់​ធ្លាក់​ដី​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ ចំណុច​កើតហេតុ​ក្នុងភូមិ​ទំពួន​រឺ​ង​ធំ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ។

បើ​តាម​របាយ​ការ​សមត្ថកិច្ច​ស្រុក​តា​វែង​បានអោយ​សា​ព័ត៌មាន​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉ក់ ម៉ា​ញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​មុន​កើតហេតុ​ជន​រង​គ្រោះ​បានឃើញ​សម្បុក​សត្វ​មួយ​មិនដឹង​ជា​សត្វ​អ្វី​នៅ​លើ​ចុងឈើ​មាន​កម្ពស់​ជាង​១០​ម៉ែត្រ ហើយ​នៅ​ក្បែរ​ដើមឈើ​នោះ​មាន​បង្គោល​ភ្លើង​នៅ​ក្បែរ​ប្រហែល​កន្លះ​ម៉ែត្រ​ពេល​ជន​រង​គ្រោះ​ឡើង​ចុងឈើ​បាន​តែ​៥​ទៅ​៦​ម៉ែត្រ​ត្រូវ​បាន​ចរន្ត​ខ្សែភ្លើង​ឆក់​ធ្លាក់​ដី​តែ​ម្ដង ។

ពេល​ធ្លាក់​មក​ដល់​ដី​ជន​រង​គ្រោះ​បាន​បោក​ក្បាល​នឹង​គល់ឈើ​បណ្ដាល​អោយ​ជន​រង​គ្រោះ​រយះ​ក្បាល​យ៉ាង​ធំ និង​ធ្លាក់​ពីលើ​ចុងឈើ​ដែល​មាន​កម្ពស់​៥​ទៅ​៦​ម៉ែត្រ​យ៉ាង​ដូច្នេះ​បណ្ដាល​អោយ​ជន​រង​គ្រោះ​ថែម​មួយ​ជាន់​ទៀត​នឹង​រងរ​បូស​ធ្ងន់ ។

បើ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​លើ​ស្នាម​របួស​លទ្ធផល​ឃើញ​ថា មាន​ស្នាម​រយះ​ក្បាល​លើ​ថ្ងាស​មាន​ប្រវែង​មួយ​ចង្អុលដៃ និង​ខ្ទាំ​ពេញ​ខ្លួន​ដោយសារ​ធ្លាក់​ពីលើ​ចុងឈើ​ហើយ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​តា​វែង​ទាន់​ពេលវេលា ហើយពេលនេះ​ជន​​រង​គ្រោះ​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​ហើយ ។

បើ​តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​ផ្ទាល់​បានអោយ​ដឹង​ថា នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ឡើងដើមឈើ​នោះ​មេឃ​មាន​ភ្លៀង​តិច​ៗ​ហើយ​ដើមឈើ​នោះ​វា​ជាប់​នឹង​បង្គោល​ភ្លើង​តែ​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ សំណាង​ហើយ​ដែល​ខ្សែភ្លើង​មិន​ឆក់​ជាប់​ហើយ​ត្រូវ​នាក់​ជិត​ខាងគេ​ឃើញ​ទាន់​កុំ​អី​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្មាន​ន​ណា​ម្នាក់​ដឹង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ