ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ប្រទះគ្រាប់មីន​មួយក្បែរ​ផ្ទះទាំង​ព្រឹក​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ បង្ក​រការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ សីហា ២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ស្រី អូន…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ បង្ក​រការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ សីហា ២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ស្រី អូន ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​គ្រាប់​ប្រភេទ ​(MK៨២)​ ចំនួន​១​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ ហើយ​បច្ចុប្បន្ន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ណែនាំ​ឲ្យ​ម្ចាស់ផ្ទះ​មានការ​ប្រុង​ប្រយ័ត្ន​កុំ​ប៉ះពាល់​ខ្លាច​មាន​គ្រោះថ្នាក់ ។ ដោយឡែក​ចំពោះ​គ្រាប់​នេះ​សមត្ថកិច្ច​បាន​រាយការណ៍​អោយ​ខាង​កម្លាំង​ស៊ី​ម៉ាក់​មក​យក​ហើយ​។

លោក​ឧត្តម​សេនី​យ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ មិន​ត្រូវ​ប៉ះពាល់​នៅ​ពេល​ប្រទះ​ឃើញ​គ្រាប់​សង្ស័យ​គ្រប់​ប្រភេទ ជា​ពិសេស​មិន​ត្រូវ​យក​គ្រាប់​ទាំងនោះ​ទៅ​ដោះ​ឬ​កែ​ច្នៃ​ឡើយ​។​ហើយ​ត្រូវ​រាយ​ការ​ណ៏​ជា​បន្ទាន់​ដល់​មន្ត្រី​ជំនាញ ឬ​សមត្ថ
កិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​បង្ការ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។

លោក​ឧត្តម​សេនី​យ៍​ស្នងការ​ក៏​បាន​ផ្តាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានកូន​តូច​ៗ​ត្រូវ​ប្រាប់​ពី​របៀប​ការពារ​ខ្លួន នឹង​ហាម​កុំ​ឲ្យ​លេង​ឬ​ប៉ះពាល់​គ្រាប់បែក​នានា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ