ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​ឃាត់​កុំឱ្យ​ឡូឡា​ទាញ​ប៉័ងតោ​ដេញ​កា.ប់​ផ្អើល​ភូមិ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្រវឹង​ស្រែក​ឡូឡា​គេ​ឃាត់​កុំ​ឲ្យ​ឡូឡា​ខឹង​ទាញ​កាំបិតប៉័ងតោ​កាប់​គេ​ឲ្យ​របួស​ជើង​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​១ សីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្រវឹង​ស្រែក​ឡូឡា​គេ​ឃាត់​កុំ​ឲ្យ​ឡូឡា​ខឹង​ទាញ​កាំបិតប៉័ងតោ​កាប់​គេ​ឲ្យ​របួស​ជើង​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​១ សីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ខាង​ព្រហ្មទណ្ឌ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡែ​ម សុ​ភី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ចំណែក​ជនសង្ស័យ ឈ្មោះ ស៊ឹ​ម ធា​រ៉ា ហៅ​ក្រឹម ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​មនុស្ស​បែក​ថ្នាំ​) រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ​ឡែ​ម សុ​ភី បាន​មក​ដេក​លេង​លើ​អង្រឹង​នៅ​ក្រោមផ្ទះ​បងស្រី​របស់​ខ្លួន ចំណែក​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម ធា​រ៉ា ហៅ​ក្រឹម បាន​ផឹកស៊ី​នៅ​ទីនោះ​ស្រវឹង​ជោក ហើយ​ឡូឡា​នៅ​តូប​លក់ដូរ​បស់បង​ស្រី និង​មាន​សភាព​ច្រ​ង៉េ​ង​ច្រ​ង៉ាង ទើប​ជន​រង​គ្រោះ​ក៏​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឡូឡា ព្រោះ​ជា​កន្លែង​លក់ដូរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​យ៉ាង​ខ្លាំង​បាន​ទាញ​កាំបិត​បុ័ងតោ​ដែល​នៅ​ជិត​នោះ ដេញ​កាប់​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​រត់គេច តែ​ចៃដន្យ​ជន​រង​គ្រោះ​ស្ទុះរ​ត់ទៅ​បុក​នឹង​ម៉ូតូ​បណ្តាល​ឲ្យ​ដូ​ល ទើប​ជនសង្ស័យ​កាប់ បណ្តាល​ឱ្យ​រង​របួស​កែងជើង​ខាងស្ដាំ​មួយ​កន្លែង ។

ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់ តែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្ទោង​ដេរ​អស់​ជា​ច្រើន​ថ្នេរ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំនុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ