ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​នេះ​លក់ដាច់​ដល់​ម្ល៉ឹង​ផង​!!!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ខាងកើត​ទីរួមខេត្ត​កំពង់ឆ្នាំង​មាន​កន្លែង​លក់ដូរ​មួយ​កន្លែង ដោយ​ដាក់​តាំង​លក់​នូវ​របស់របរ​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​ការ​តាំង​លក់​សំបុកចាប​ដែល​អតិថិជន​តែងតែ​ឈប់​រថយន្ត​ទិញ​យក​ទៅ​តាំង​លំអ​លំនៅ​ឋាន​ដាក់​អំ​ពូ​ល​ភ្លើង ឬ​ក៏​ដាក់​ឱ្យ​ចាប​នៅ​ជាដើម ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកលក់​សម្បុកចាប​ប្រាប់​ថា…

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ខាងកើត​ទីរួមខេត្ត​កំពង់ឆ្នាំង​មាន​កន្លែង​លក់ដូរ​មួយ​កន្លែង ដោយ​ដាក់​តាំង​លក់​នូវ​របស់របរ​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​ការ​តាំង​លក់​សំបុកចាប​ដែល​អតិថិជន​តែងតែ​ឈប់​រថយន្ត​ទិញ​យក​ទៅ​តាំង​លំអ​លំនៅ​ឋាន​ដាក់​អំ​ពូ​ល​ភ្លើង ឬ​ក៏​ដាក់​ឱ្យ​ចាប​នៅ​ជាដើម ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកលក់​សម្បុកចាប​ប្រាប់​ថា ខែវស្សា​នេះ​មិនសូវ​មាន​សម្បុកចាប​លក់​ទេ គឺ​សម្បូរ​តែ​នៅ​រដូវប្រាំង ។ យ៉ាងនេះ​ក្តី បើ​តាម​អ្នក​ដែល​កាន់​ព្រះពុទ្ធ​សាសនា​វិញ​បាន​និយាយ​ថា មិន​គួរ​ទៅ​កាច់​យក​សម្បុកចាប​យក​មក​ដាក់​លក់​បែប​នេះ​ទេ គឺ​បាប​ខ្លាំង​ណាស់​ព្រោះ​ដូច​ទៅ​យក​ផ្ទះសម្បែង​ជាទី​ជម្រក​របស់​គ្នា​យ៉ាងនេះ​ដែរ ។

ស្ត្រី​ឈ្មោះ សំ​អូន ដែល​ជា​អ្នកលក់​ស្បូវ​កណ្តប​សម្រាប់​ប្រក់ផ្ទះ និង​ដាក់​តាំង​លក់​សម្បុកចាប​ខាងលើ​បាន​និយាយ​ថា គាត់​បាន​ឲ្យ​គេ​រក​សម្បុកចាប​ពី​តាម​ដង​ទន្លេ យក​មក​ឱ្យ​គាត់​លក់ ប៉ុន្តែ​នៅ​ខែ​នេះ​មិន​សម្បូរ​ទេ សម្បូរ​តែ​ខែប្រាំង ម្លោះ​ហើយ​រក​សម្បុកចាប់​លក់​ឲ្យ​អតិថិជន​មិន​ទាន់​ទេ​មាន​ប៉ុន្មាន​ក៏​គេ​ទិញ​ដែរ ។ គាត់​លក់​ពី​២៥០០ ទៅ​៣០០០​រៀល ក្នុង​សម្បុកចាប​១ ។

ចំណែក​បុរស​ឈ្មោះ សា​រ៉ាត់​ដែល​ជា​ជាង​ប៉ះ​កង់​ម៉ូតូ​វិញ​បាន​និយាយ​ស្រ​ដៀង​គ្នា​ដែរ​ថា គាត់​បាន​ដាក់​លក់​សម្បុកចាប​នេះ​២-៣ ឆ្នាំ​ហើយ ឃើញ​គេ​ចេះ​តែ​សួរ​រក​ទិញ​ច្រើន​ពេក ម្លោះ​ហើយ​គាត់​ទិញ​ពី​អ្នក​ទន្លេ​គេ​យក​មក​តាំង​លក់​នឹង​គេ​ដែរ គ្រាន់​បាន​ចំណេញ​ខ្លះ បន្ថែម​ពីលើ​របរ​ប៉ះ​កង់​ម៉ូតូ ។ សម្បុកចាប​សម្បូរ​តែ​ខែប្រាំង​ទេ ពិសេស​ខែ​ស្រូវប្រាំង​ទុំ ដល់​ខែវស្សា វា​ហើរ​ទៅ​នៅ​ខាងលើ​ទៅ​រក​ភ្នំ​អស់ហើយ ។ គាត់​បាន​និយាយ​ថា បើ​តាម​អ្នក​ដែល​កាច់​សម្បុកចាប​មក​លក់​បាន​ប្រាប់​ថា សម្បុកចាប​វា​ធ្វើ​លឿន​ណាស់ តែ​៣-៤​ថ្ងៃ​ឃើញ​ធ្វើ​ជិត​រូ​ច​ហើយ ។ ខ្លះ​ប្រាប់​គាត់​ថា ពេល​ទៅ​កាច់​យក​អស់​នៅ​កន្លែង​ណាមួយ ៤-៥ ថ្ងៃ​ទៅ​ម្តងទៀត ឃើញ​កើត​មាន​រយីងរយោង​ទៀត​ហើយ ។ សម្បុក​ដែល​វា​ធ្វើ គឺ​ពី​ស្បូវ ស្មៅ និង​ស្រែ​ង៉ែ ជាដើម ។

យ៉ាងនេះ​ក្តី បើ​តាម​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា បាន​និយាយ​ថា មិន​គួរ​ណា​ប្រជាពលរដ្ឋ​កាច់​សម្បុកចាប​មក​ដាក់​លក់​បែប​នេះ​ទេ ព្រោះថា​គ្នា​ត្រូវការ​ធ្វើ​សម្បុក​ដើម្បី​ពង​កូន ប៉ុន្តែ​បើ​យើង​កាច់​យក​មក​បែប​ហ្នឹង​ហាក់បីដូចជា យើង​ទៅ​បំផ្លាញ​ជម្រក​គ្នា​យ៉ាងនោះ​ដែរ ។

ម្យ៉ាងវិញទៀត​បើ​តាម​ការ​ពិនិត្យ​សម្បុកចាប​នីមួយ​ៗ វា​ចាក់​ព័ទ្ធ​ស្រេះ​គ្នា​ដោយ​ដើម​ស្មៅ ដើម​ស្រ​ង៉ែ និង​ស្បូវ ជាដើម ដែល​ពិបាក​និង​ធ្វើ​ណាស់ មិនមែន​ធ្វើ​លឿន​ដូច​គេ​ថា​ទេ ។ ប៉ុន្តែ​សម្បុក​វា​មាន​រន្ធ​ចូល ហើយ​មាន​កន្លែង​ដាក់​ពង​មើលទៅ​ដូច​ជា ជំនាញ​វិស្វករ យ៉ាង​ប្រសប់​នឹង​មិន​គួរ​យើង​ជា​មនុស្ស​ទៅ​បំផ្លាញ​គ្នា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ