ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​ដល់​ចំណុចកំពូល​​នឹង​ជួយ​ឲ្យ​គ្មាន​ជំងឺ (18+)

5 ឆ្នាំ មុន

វា​ប្រហែលជា​ដល់​ពេល​ដែល​ត្រូវ​ចាប់ផ្តើម​និយាយ​ថា មួយ​ថ្ងៃ​ទទួល​បាន​ចំណុចកំពូល​នៃ​​ការ​រួម​ភេទ​ម្តង​នឹង​ជួយ​ឲ្យ​គ្មាន​ជំងឺ ដោយសារ​តែ​ក្រៅពី​មាន​អារម្មណ៍​អស្ចារ្យ ការ​ឈាន​ដល់​ចំណុចកំពូល​នេះ​ក៏​មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​រាង​កាយ​ដែរ ជា​ពិសេស​ស្បែក​តែ​ម្តង ។ ១-បំបាត់​ស្ត្រេ​ស ៖ ​អ្នកមាន​ធ្លាប់​ដឹង​ទេ​ថា ការ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ​ម្តង​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ដែរ​ទេ…

វា​ប្រហែលជា​ដល់​ពេល​ដែល​ត្រូវ​ចាប់ផ្តើម​និយាយ​ថា មួយ​ថ្ងៃ​ទទួល​បាន​ចំណុចកំពូល​នៃ​​ការ​រួម​ភេទ​ម្តង​នឹង​ជួយ​ឲ្យ​គ្មាន​ជំងឺ ដោយសារ​តែ​ក្រៅពី​មាន​អារម្មណ៍​អស្ចារ្យ ការ​ឈាន​ដល់​ចំណុចកំពូល​នេះ​ក៏​មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​រាង​កាយ​ដែរ ជា​ពិសេស​ស្បែក​តែ​ម្តង ។

១-បំបាត់​ស្ត្រេ​ស ៖ ​អ្នកមាន​ធ្លាប់​ដឹង​ទេ​ថា ការ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ​ម្តង​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ដែរ​ទេ ?

មែនហើយ​តាម​ពិត ការ​ដែល​ទទួល​បានការ​ឈាន​ដល់​ចំណុចកំពូល​នេះ​នឹង​ជួយ​ថែរក្សា​​ស្បែក​បាន​យ៉ាង​ល្អ​ផង ។ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ចុះ​ទាប​នៃ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ី​ន​ក្នុង​ឈាម មាន​ជាប់​ទាក់ទង​នឹង​ការ​ស្ត្រេ​ស​ខ្លាំង តានតឹង និង​ជំងឺ​ថប់​អារម្មណ៍ ។

នៅ​ពេល​ស្ត្រេ​ស​ខ្លាំង សរីរាង្គ ធំ​ៗ​ដូច​ជា​ស្បែក​អាច​នឹង​ជា​កន្លែង​ដែល​ពិបាក​បំផុត​ហើយ ។ ស្ត្រេ​ស​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​រលាក​ទេ តែ​វា​ក៏​ឲ្យ​ធ្វើ​ឲ្យ​មាន​ជំងឺ​ស្បែក និង​ស្រែង​ផង​ដែរ ។

២-គេង​លក់​កាន់តែ​ល្អ​ស្រួល ៖ វា​មានការ​ទាក់ទង​ដ៏​ខ្លាំងក្លា​មួយ​រវាង​ការ​កង្វះ​ការ​គេង និង​​កើត​ជំងឺ​មុន ដូច្នេះ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​គេង​ឲ្យ​បាន​៨​ម៉ោង​ពេញ​ក្នុង​មួយ​យប់​ដើម្បី​អនុញ្ញាត​ឲ្យ​ស្បែក​កែសម្រួល​ភាព​ខូចខាត​របស់​វា​ឡើង​វិញ ។ ប្រព័ន្ធ​ភាពស៊ាំ និង​ការ​រលាក​នឹង​ស្រួលបួល​មក​វិញ​ក្នុង​ពេល​គេង​លក់​ស្កប់ស្កល់​។ ដូច្នេះ​ចូរ​ទទួលយក​អត្ថប្រយោជន៍​នៃ​ការ​គេង​លក់​ស្កប់ស្កល់​ក្រោយ​ពី​ឈាន​ដល់​ចំណុចកំពូល​នៃ​ការ​រួម​ភេទ​រួច ។

៣-កើន​អ៊័រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន ៖ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ឈាន​ដល់​ចំណុចកំពូល​ម្តង​នឹង​បង្កើន​ចំនួន​អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​ក្នុង​រាង​កាយ ។ ហេតុ​អ្វី​បាន​វា​គឺជា​រឿង​ល្អ? ដោយសារ​តែ​អ៊័​រ​ម៉ូ​ន​មួយ​នេ​ហនឹង​ជួយ​ដល់​ការ​ការពារ​ភាព​ចាស់​របស់​ស្បែក​បាន​ច្រើន​ប្រភេទ​។ ទី​មួយ វា​បង្ការ​ការ​ថយ​ចុះ​របស់​សារធាតុ​កូ​ឡា​ជែ​ន ដែល​ជា​ប្រូ​តេ​អ៊ី​ន​ដ៏​សំខាន់​មួយ​សម្រាប់​រក្សា​រូបរាង​យុវវ័យ​របស់​ស្បែក ។ វា​ក៏​ជួយ​ឲ្យ​ស្បែក​ក្រាស និង​កុំ​ឲ្យ​មាន​ភាព​ជ្រីវជ្រួញ ។

៤-ស្បែក​មុខ​ភ្លឺ​ថ្លា ៖ បើសិនជា​អ្នក​កំពុង​តែ​ឆ្ងល់​ថា​តើ​ក្រោយ​ពី​រួម​ភេទ​រួច អាច​ធ្វើ​ឲ្យ​ស្បែក​​ទៅ​ជា​ភ្លឺ​ថ្លា​ដូច​ម្តេច​នោះ ពេល​នេះ​អ្នក​នឹង​ដឹង​ហើយ ។ ក្នុង​ពេល​រួម​ភេទ មានការ​កើនឡើង​របស់​លំហូរ​ឈាម​ក្នុង​រាង​កាយ មាន​ន័យ​ថា វា​នឹង​មាន​កោសិកា​គ្រាប់​ឈាម​កាន់តែ​ច្រើន​ដែល​ដឹកនាំ​អុក​ស៊ី​សែន​ចូល​ទៅ​ក្នុង​តំបន់​មុខ ។

នៅ​ពេល​សរសៃឈាម​ចាប់ផ្តើម​រីក​ធំ អ្នក​នឹង​ទទួល​បាន​ស្បែក​មុខ​ដែល​មើលទៅ​ពណ៌​ក្រហម ហើយ​ក៏​បង្កើន​ចំនួន​អុក​ស៊ី​សែន​ដើម្បី​ភ្ញោ​ច​ការ​ផលិត​កូ​ឡា​ជែ​ន​ថែម​ទៀត​ផង ។ ដូច្នេះ​អ្នក​អាច​និយាយ​ថា​លា​ហើយ​ចំពោះ​ស្បែក​ជ្រីវជ្រួញ (​ស្រង់​ពី​គេហទំព័រ​សុខ​ភាព)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ