ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមតន្ត្រីករ និង​អ្នក​ចម្រៀងមិន​ដឹងភ័យព្រលឹងចុងសក់​យ៉ាង​ណា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​​មួយ​​គ្រឿង​ដឹក​ឧបករណ៍​តន្ត្រី​ចេញពីផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ទៅ​ប្រគំ​នៅ​ស្រុក​ស្អាង ​ខេត្តកណ្ដាល ប៉ុន្តែ​ខណៈ​កំពុង​បើក​លឿន​គួរសម​ដែរ​ស្រាប់តែ​ដាច់​កង់​មុខ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​គ្មាន​ទឹក​ក្រឡាប់​បះជើង ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​​មួយ​​គ្រឿង​ដឹក​ឧបករណ៍​តន្ត្រី​ចេញពីផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ទៅ​ប្រគំ​នៅ​ស្រុក​ស្អាង ​ខេត្តកណ្ដាល ប៉ុន្តែ​ខណៈ​កំពុង​បើក​លឿន​គួរសម​ដែរ​ស្រាប់តែ​ដាច់​កង់​មុខ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​គ្មាន​ទឹក​ក្រឡាប់​បះជើង ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​២០​A ស្ថិត​នៅ​ក្នុងភូមិ​ប្រ​ធា​ត្រ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

 តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​នេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ខៀវ បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ ចាន់ វិ​រៈ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ច្រាំ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំ​ពង​ស្ពឺ ។ នៅ​លើ​រថយន្ត​នោះ​មាន​អ្នកចម្រៀង អ្នក​រៀបចំ​ឆាក ព្រមទាំង​តន្ត្រីករ​ជិះ​ជា​ច្រើន​នាក់​ផង​ដែរ ប៉ុន្តែ​សំណាង​ណាស់​ដែល​អ្នក​ទាំងនោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ទាំងអស់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ដ​ខាងលើ​បាន​ដឹក​ឧបករណ៍​តន្ត្រី​ចេញពីផ្ទះ​ដើម្បី​ទៅ​ប្រគំ​នៅ​ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឯ​ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ដាច់​កង់​មុខ​ខាងស្ដាំ ទើប​រេ​ចង្កូត បណ្តាល​ឱ្យ​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​គ្មាន​ទឹក ហើយ​ក៏​បាន​ក្រឡាប់​តែ​ម្ដង ។

ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​ខាងលើ​បាន​ស្ទូច​យក​រថយន្ត​នោះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង និង​យក​រថយន្ត​ផ្សេង​ទៀត​មក​ដឹក​ឧបករណ៍​តន្ត្រី និង​ក្រុម​តន្ត្រីករ ព្រមទាំង​អ្នកចម្រៀង​បន្តដំណើរ​ទៅ​មុខ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ