ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចង់​បញ្ចប់​ការ​ស៊ើ​ប​អង្កេត​រឿង​ទាក់ទិន​រុ​ស្ស៊ី

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ​ បាន​ឆ្លងកាត់​ដំណាក់កាល​ថ្មី​មួយទៀត​នៃ​វោហា​សាស្ត្រ​របស់​លោក ប្រឆាំង​រដ្ឋ​អាជ្ញា​ពិសេស​លោក ROBERT MUELLER ដោយ​បញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់​កាលពី​ថ្ងៃ​ទី​១ ​សីហា…

សហរដ្ឋអាមេរិក ​៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ​ បាន​ឆ្លងកាត់​ដំណាក់កាល​ថ្មី​មួយទៀត​នៃ​វោហា​សាស្ត្រ​របស់​លោក ប្រឆាំង​រដ្ឋ​អាជ្ញា​ពិសេស​លោក ROBERT MUELLER ដោយ​បញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់​កាលពី​ថ្ងៃ​ទី​១ ​សីហា ពី​បំណង​របស់​លោក​ចង់​ឲ្យ​​រដ្ឋមន្ត្រី​យុត្តិធម៌ លោក JEFF SESSIONS បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ចូល​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦​។

តាម​ TWITTER​ លោក​ត្រាំ​​បាន​សរសេរ​ថា លោក​ JEFF SESSIONS គួរ​បញ្ចប់​ការ​ស៊ើ​ប​អង្កេត​នេះ មុន​ពេល​វា​ធ្វើ​ឲ្យ​ប្រទេស​យើង​បាក់មុខ​បន្តិច​ថែម​ទៀត​។ ​ទោះបី​យ៉ាងណា​សេត​​វិមាន​តែង​មានការ​ថ្លឹងថ្លែង​ចំពោះ​ពាក្យពេចន៍​ប្រធានាធិបតី ចៀសវាង​ប្រតិកម្ម​ខ្លាំង​ក្លា​នានា​លើ​អន្តរាគមន៍​ចូល​ក្នុង​កិច្ចការ​តុលាការ​។​ លោកស្រី​ SARAH SANDERS​អ្នកនាំពាក្យ​សេត​វិមាន​និយាយ​ថា នោះ​ពុំ​មែន​ជា​បទបញ្ជា​ទេ​តែ​ជា​មតិ​របស់​ប្រធានា​ធិបតី​ប៉ុណ្ណោះ​។

លោក​ត្រាំ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​ប៉ុនប៉ង​ឲ្យ​ឈប់​ធ្វើការ​ស្រាវជ្រាវ​នេះ ដោយ​លោក​​យល់​ថា ​ធ្វើ​មក​ពី​ជម្លោះ​ផលប្រយោជន៍​របស់​លោក ROBERT MUELLER ជា​មួយ​រូប​លោក​ក្នុង​រឿងរ​កស៊ី​កាលពី​គ្រា​កន្លង​ទៅ ហើយ​ពេល​នេះ​គេ​បង្ក​ការ​បំពុល​ដល់​អាណត្តិ​របស់​លោក​។

ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​នេះ​បណ្ដា​ភ្នាក់ងារ​ និង​ឥស្សរជន​រុ​ស្ស៊ី​ទាំងឡាយ​រង​ការ​ចោទប្រកាន់ ក៏​ប៉ុន្តែ​បណ្ដា​សមាជិក​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក​ត្រាំ ក៏​រង​ការ​ស៊ើ​ប​អង្កេត​ដែរ​ ពី​បទល្មើស​ផ្សេង​ៗ ប៉ុន្តែ​មិន​ទាក់ទិន​ដោយ​ផ្ទាល់​ដល់​ការ​ឃុប​ឃិត​​គ្នា​ជាយថាហេតុ​ជាមួយ​ក្រុង​មូ​ស្គូ​ឡើយ​។

​អតីត​ប្រមុខ​ក្រុម​ឃោសនាបោះឆ្នោត​របស់​លោក​ត្រាំ​ គឺ​លោក PAUL MANAFORT តាម​ពិត​​ទៅ​សវនាការ​កាត់ក្ដី​ប្រឆាំង​រូប​លោក ​គឺ​លើ​ការ​ចោទប្រកាន់​ពី​ការ​ក្លែងបន្លំ​ និង​លាង​លុយ​ក​ខ្វះ ខណៈ​ការ​កាត់ក្ដី​នោះ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៣១​ កក្កដា ​នៅ​ជាយក្រុង​វ៉ា​ស៊ិន​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ