ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុសស្រី​៣នាក់​ជាប់ចោទ​លួច​ជ័រកៅស៊ូ​ក្រុមហ៊ុន​វៀតណាម​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​២​​នាក់ និង​យុវជន​ម្នាក់ កាលពី​ថ្ងៃ​ទី​១ សីហា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ថា បាន​លួច​ជ​រ័​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម​…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​២​​នាក់ និង​យុវជន​ម្នាក់ កាលពី​ថ្ងៃ​ទី​១ សីហា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ថា បាន​លួច​ជ​រ័​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម​ ។

ជនសង្ស័យ​ជានា​រី​២​នាក់ខាងលើ​ ម្នាក់​ឈ្មោះ ធី ស្រី​អូន អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ធី អែន​ជី អាយុ​១៦​ឆ្នាំ ពួក​គេ​២​នាក់​មាន​ទីលំនៅ​ភូមិ​ព្រែក​កា​ទែន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត កណ្តាល ។ នារី​ទាំង​២​នាក់នេះ​​ជា​កម្មករ​ជៀ​ជ​រ័​កៅស៊ូ​ឲ្យ​ក្រុមហ៊ុន​វៀតណាម (​បា​រៀ​) ដែល​បាន​ធ្វើ​សកម្មភាព​លួច​ជ​រ័​កៅស៊ូ​បង្កក​នៅ​ក្នុង​ចាន​ចំនួន​១២​គីឡូក្រាម ហើយ​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​ឃាត់ខ្លួន បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។

ចំណែក​ជនសង្ស័យ​ជា​យុវជន​ម្នាក់​ឈ្មោះ អាត វឹត អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ល្វា ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​ឈ្មោះ​(​ភឿ​ក​ហ្វា​) ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១ សីហា ដែរ ដែល​យុវជន​រូប​នោះ​បាន​ធ្វើ​សកម្មភាព​លួច​ជ​រ័​កៅស៊ូ​បង្កក ក្នុង​ចាន​ក្នុង​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម (​ភឿ​ក​ហ្វា​) ។

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​លួច ហើយ​អាច​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ទៀត​ផង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ