ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះ BMW ​ផ្ដល់​ជូន​ពិសេស​ដែល​មិន​ធ្លាប់​មាន​សំរាប់ BMW X ម៉ូ​ដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​តាម​តំរូវការ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន ដែល​​និយម​ស្រលាញ់​ចូល​ចិត្ត​រថយន្ត​ទំនើប BMW ជា​ពិសេស​ប្រភេទ X ម៉ូ​ដែល ក្រុម​ហ៊ុន​ព្រី​មៀម​អូ​តូ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​តាម​តំរូវការ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន ដែល​​និយម​ស្រលាញ់​ចូល​ចិត្ត​រថយន្ត​ទំនើប BMW ជា​ពិសេស​ប្រភេទ X ម៉ូ​ដែល ក្រុម​ហ៊ុន​ព្រី​មៀម​អូ​តូ អ៊ី​ម​ផត ខេ​ម​បូ​ឌា នឹង​មានការ​ផ្ដល់​ជូន​ពិសេស​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​បំណាច់​ខែសីហា ឆ្នាំ​២០១៨​។

ក្នុង​នោះ​ក៏​មាន​រថយន្ត​ជា​ច្រើន​ម៉ូ​ដែល​ដូច​ជា រថយន្ត BMW X4 ដែល​ជា​ប្រភេទ​រថយន្ត SUV Coupe រចនា​ឡើង​ដោយ​រូបរាង​ទាក់ទាញ ស្រស់​​ស្អាត រួម​ជាមួយនឹង​ភាព​ទាន់​សម័យ ចំណែកឯ​រថយន្ត BMW X5 ជា​ប្រភេទ​រថយន្ត​បែប​គ្រួសារ ផ្នែក​ខាងក្នុង​មាន​ទំហំ​ធំ​ទូលាយ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កំសាន្ត និង​អេ​ក្រង់​ទូរទស្សន៍​ធំ​២​នៅ​ផ្នែក​ខាងក្រោយ​ថែម​ទៀត រីឯ រថយន្ត BMW X6 ជា​ប្រភេទ​រថយន្ត​​បែប​ស្ព័​រ បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ខ្ពស់ និង​ទំនើប​បំផុត ដែល​ធ្វើ​ឲ្យ​អ្នក​បើក​បរ​អាច​រីករាយ​ជាមួយនឹង​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​។

អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​ដូច​ជា ៖

​១- អត្រា​ការ​ប្រាក់ 0% រហូត​ដល់ 30​ខែ

២- ប្រាក់​កក់​ចាប់ពី 20% តែ​ប៉ុណ្ណោះ

៣​- ប័ណ្ណ​ទឹកប្រាក់ $1,000 រាល់​ការ​ជាវ​គ្រឿង​លម្អ​ម៉ាក BMW

៤​- សេវាកម្ម និង ការ​ធានា​រយៈពេល 5​ឆ្នាំ

៥​- សេវាកម្ម​ទទួល​ទិញ​រថយន្ត​ចូល​វិញ

បញ្ជាក់ ៖ លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត

សំរាប់​ព័ត៌​មាន​បន្ថែម ឬ​ធ្វើការ​បើកបរ​សាកល្បង​ជាមួយ​រថយន្ត BMW X ម៉ូ​ដែល សូម​ទំនាក់​ទំនង​មក​យើងខ្ញុំ​តាម​រយៈ​លេខ 078 90 90 90 ឬ​អញ្ជើញ​មក​កាន់​អគារ​តាំង​បង្ហាញ​​រថយន្ត BMW ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​សហព័ន្ធ​រុ​ស្សី ជិត​ក្រសួង​ពាណិជ្ជ​កម្ម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ