ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ហ្គា​ស​ហើយ​លឿន​ទៀត​ពន្លះ​ដើមឈើ…មានអីខ្ទេចខ្លួន​ឯង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ហ្គា​ស​ធុន​ធំ​របស់​ក្រុមហ៊ុន អេ​នើ​ជី ដ្យា​យ​អិន &​ត្រេ​ឌី​ង មួយ​គ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ផ្លូវ​កោង រថយន្ត​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​នឹង​ដើម​អំពិលទឹក​បារាំង​មួយ​ដើម…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ហ្គា​ស​ធុន​ធំ​របស់​ក្រុមហ៊ុន អេ​នើ​ជី ដ្យា​យ​អិន &​ត្រេ​ឌី​ង មួយ​គ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ផ្លូវ​កោង រថយន្ត​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​នឹង​ដើម​អំពិលទឹក​បារាំង​មួយ​ដើម បណ្តាល​ឲ្យ​រថយន្ត​ហោះ​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ឧកញ៉ា លី យ៉ុ​ង​ផាត់ ប្រមាណ​៣០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា លី យ៉ុ​ង​ផាត់ ស្ថិត​ក្នុងភូមិ​ព្រែក​តា​រត៍ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

រថយន្ត​បង្ក​ម៉ាក ដេ​វ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៨៧៥៨ ជា​ប្រភេទ​រថយន្ត​ដឹក​ហ្គា​ស​របស់​ក្រុមហ៊ុន អេ​នើ​ជី ដ្យា​យ​អិន &​ត្រេ​ឌី​ង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​លី យ៉ុ​ង​ផាត់ ក្នុង​ទិស​ដៅ​ពី​ផ្លូវជាតិ​លេខ​៦ បំណង​ឆ្ពោះទៅ​ស្ពាន​ឧកញ៉ា​លី យ៉ុ​ង​ផាត់ ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ក្បែរ​ចំណុច​កើតហេតុ​ដែល​មាន​រង្វង់​មូល រថយន្ត​បង្ក​ខាងលើ​ក៏​បាន​បើក​តាម​រង្វង់​មូល​ដោយ​មិន​បាន​បន្ថយល្បឿន ខណៈ​ពេល​បើក​ផុត​ពី​រង្វង់​មូល​មក​ដល់​ចំណុច​ផ្លូវ​កោង​ដែល​ជា​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​នឹង​ដើម​អំពិលទឹក​បារាំង​មួយ​ដើម​មានទំហំជិត​​មួយឱបដែល​នៅ​ចំ​កណ្តាល​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ដើម​អំពិលទឹក​បារាំង​នោះ​រលាត់​សំបក​បន្តិចបន្តួច ចំណែកឯ​រថយន្ត​បង្ក​បាន​បន្ត​ឆ្លង​ធ្លាក់​ទៅ​ផ្លូវ​ម្ខាង​ទៀត​ទើប​អស់​ល្បឿន​ធ្វើ​ឲ្យ​ដាច់​កាប៊ី​នខាង​មុខ​ធ្លាក់​ដល់​ដី​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​រង​របួសស្រាល​ត្រូវ​បាន​មិត្ត​ភក្តី​ដឹក​យក​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ឃើញ​ថា​រថយន្ត​បង្ក​ខាងលើ​មិន​បង្ក​ឱ្យ​មានការ​ខូចខាត​ដល់​សម្បត្តិ​សា​ធារណៈ និង​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ ទើប​សមត្ថកិច្ច​ព្រមអោយ​តំណាង​ខាង​រថយន្ត​បង្ក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ចេញពី​កន្លែង​កើតហេតុ​ដោយ​ខ្លួនឯង​បាត់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ