កុំ​ជោរ ! ពេល​នេះ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​ចេញ​ច្បាប់​ថ្មី​ទុក​ចាត់ការ​គ្រូបង្វឹក​បើ​ហ៊ាន​តែ​ព្រហើន


សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​(FA) បាន​ចេញ​នូវ​ច្បាប់​ថ្មី​មួយ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩ ដែល​អាច​ឱ្យ​អាជ្ញាកណ្តាល​កាត់សេចក្តី​ពិន័យ​កាត​លឿង ឬ​ក្រហម​ចំពោះ​គ្រូបង្វឹក​រូប​ណា​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ ឬ​បង្កហេតុ​ណាមួយ​ប៉ះពាល់​ដល់​អាជ្ញាកណ្តាល គ្រូបង្វឹក ឬ​កីឡាករ​របស់​ក្រុម​ផ្សេង ។

សហព័ន្ធ FA បានឱ្យ​ដឹង​ថា ចំពោះ​ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ​គឺ​នឹង​ដាក់​ឱ្យ​ប្រើ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ FA Cup, EFL Cup, EFL Trophy, លី​គ​ទី​២ រហូត​ដល់​លី​គ​ទី​៥ ដែល​គ្រូបង្វឹក​ក្នុង​ព្រឹត្តិការណ៍ និង​ក្លិប​ទាំងនោះ នឹង​ទទួល​ពិន័យ​ជា​កាត​ដូច​កីឡាករ​ដែរ ។

យ៉ាងណា​មិ​ញ ច្បាប់​ថ្មី​នេះ​មិន​ទាន់​ដាក់​ឱ្យ​ប្រើ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​នោះ​ទេ ដោយ​គ្រូបង្វឹក​គ្រាន់តែ​ទទួល​ការ​ព្រមាន​ជា​ពាក្យ​សម្តី​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា អាជ្ញាកណ្តាល​មាន​សិទ្ធិ​ផ្តល់កាត​លឿង ឬ​ក្រហម ចំពោះ​សកម្មភាព​ដូច​ជា​ការ​ប្រើ​ភាសា ឬ​កាយវិការ​មិន​ត្រឹមត្រូវ​ដាក់​អាជ្ញាកណ្តាល ការ​ទាត់​ឬ​គប់​ដប​ទឹក ការ​ទះដៃ​ក្នុង​ន័យ​ឌឺដង និង​ការ​គ្រវី​ដៃ​ធ្វើ​សញ្ញា​កាត​ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ