ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួនរយះ ឯជើងឆ្វេង-ស្តាំត្រូវដាច់យ៉ាង​រន្ធត់…!

5 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ យុវជន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ដាច់​ជើង​ទាំង​២ និង​រយះ​ខ្លួនប្រាណ​ដោយ​គ្រោះថ្នាក់​ជាន់​មីន​ផ្ទុះ​នៅ​ចំណុច​(​លូ​៣)​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២៧-២៨ ស្ថិត​ក្នុងភូមិ​ថ្ម​រមៀល ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១​ ខែសីហា​…

ខេត្តឧត្តរមានជ័យ ៖ យុវជន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ដាច់​ជើង​ទាំង​២ និង​រយះ​ខ្លួនប្រាណ​ដោយ​គ្រោះថ្នាក់​ជាន់​មីន​ផ្ទុះ​នៅ​ចំណុច​(​លូ​៣)​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២៧-២៨ ស្ថិត​ក្នុងភូមិ​ថ្ម​រមៀល ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៨ ។

លោក​មេបញ្ជាការ​វរសេនាតូចនគរបាល​ការពារ​ព្រំដែន​គោកបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អឿ​ន នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​រំដួល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​ដាក់​អន្ទាក់​សត្វ នៅ​ចំណុច​ខាងលើ ហើយ​បាន​ដើរ​ជាន់​មីន​ដែល​កប់​សម័យ​សង្គ្រាម​បណ្តាល​ឲ្យ​ផ្ទុះ​រង​បួស​ដាច់​ជើង​ឆ្វេង និង​ជើង​ស្តាំ ហើយ​របួស​ខ្លួនប្រាណ​ដាច់​រយះ​រហែក​ធ្ងន់ធ្ងរ​ទៀត​ផង រួច​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេល​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ