ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​អាន​និង​ស៊ែរ​ភ្លាម​បុរស​ណាខ្លះ​ដែល​មាន​ប្រជ្រុយ​ឆ្វាក់​ស្រី

5 ឆ្នាំ មុន

គួរ​ជឿ​ទេ​ដែល​ថា ប្រជ្រុយ​ក៏​មាន​អានុភាព​ទាក់ទាញ​ស្រី​ៗ​និង​មានភ័ព្វ​សំណាង​ដែរ​នោះ​។ តាម​កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា ប្រជ្រុយ​មិនមែន​ត្រឹមតែ​ជា​ស្នាម​ក្រឡៅ​មួយ​ប្រភេទ​ដ៏​គួរ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ ប្រជ្រុយ​ក៏​អាច​បញ្ជាក់​ពី​ខ្លឹមសារ​ជា​ច្រើន​នៃ​ជីវិត​ផង​ដែរ ពិសេស​ជោគវាសនា និង​លាភ​សំណាង​របស់​មនុស្ស​ម្នាក់​ៗ ។ ប្រិ​យ​មិត្ត​សាកល្បង​ពិនិត្យ​មនុស្ស​ប្រុស​ដែល​មាន​ប្រជ្រុយ…

គួរ​ជឿ​ទេ​ដែល​ថា ប្រជ្រុយ​ក៏​មាន​អានុភាព​ទាក់ទាញ​ស្រី​ៗ​និង​មានភ័ព្វ​សំណាង​ដែរ​នោះ​។ តាម​កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា ប្រជ្រុយ​មិនមែន​ត្រឹមតែ​ជា​ស្នាម​ក្រឡៅ​មួយ​ប្រភេទ​ដ៏​គួរ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ ប្រជ្រុយ​ក៏​អាច​បញ្ជាក់​ពី​ខ្លឹមសារ​ជា​ច្រើន​នៃ​ជីវិត​ផង​ដែរ ពិសេស​ជោគវាសនា និង​លាភ​សំណាង​របស់​មនុស្ស​ម្នាក់​ៗ ។

ប្រិ​យ​មិត្ត​សាកល្បង​ពិនិត្យ​មនុស្ស​ប្រុស​ដែល​មាន​ប្រជ្រុយ ដូច​ខាងក្រោម​ល​មើល​នឹង​បានដឹង ហើយ​ស៊ែរ​ទៅ​ប្រាប់​សាមីខ្លួន​ឱ្យ​បាន​ដឹងផង​៖

១-​ប្រជ្រុយ​នៅ​លើ​របស់​ឯកជន ប្រសិនបើ​បុរស​ណា​មាន​ប្រជ្រុយ​នៅ​លើ​ប្រដាប់បន្តពូជ បុរស​នោះ​នឹង​មាន​ភាព​ទាក់ទាញ​ខ្លាំង ពិសេស​នៅ​ពេល​គេ​ហាមាត់​និយាយ​ទៅ​រក​នារី​ណា​ទោះជា​ក្នុង​សម្តី​ធម្មតា​ក៏​ធ្វើ​ឱ្យ​នាង​ចាប់អារម្មណ៍​ក្នុង​ន័យ​ជ្រៅ រហូត​ចង​ចាំ​ជាប់​ក្នុង​ចិត្ត​។ ទៅ​ថ្ងៃ​អនាគត​ត្រូវ​បាន​គ្រូ​ហោរ​ព្យាករ​ថា​ជា​មនុស្ស​ដែល​មានជីវិត​សប្បាយ​រីករាយ និង​រស់នៅ​ដោយ​ភាព​សុខ​ស្រួល ហើយ​ប្រជ្រុយ​នេះ​នឹង​លើករាសី​គេ​ឱ្យ​មាន​ឥទ្ធិពល​ទាក់ទាញ​កាន់តែ​ខ្លាំង ឬ​អាច​និយាយ​បាន​ថា​ជា​មនុស្ស​ប្រុស​ឆ្វាក់​ស្រី ពោល​គឺ​ទៅ​ដល់​ទីណា​តែង​មាន​ស្រី​ៗ​ចោម​ស្រលាញ់​នៅ​ទីនោះ​។

២-​ប្រជ្រុយ​នៅ​ចន្លោះ​រោមចិញ្ចើម បុរស​ណា​មាន​ប្រជ្រុយ​នៅ​ត្រង់​ចំណុច​នេះ​ជា​ជំពូក​មនុស្ស​លេចធ្លោ និង​មាន​ភាព​ទាក់ទាញ​បំផុត ដោយសារ​តែ​ស្នាមញញឹម និង​ភាពរួស​រាយ​រាក់ទាក់​របស់​ខ្លួន​ធ្វើ​ឱ្យ​នាង​ៗ​បាក់ចិត្ត​មិន​តិច​នាក់​ទេ​។ មនុស្ស​ប្រុស​ដែល​មាន​លក្ខណៈ​ពិសេស​បែប​នេះ​កម្រ​នឹង​មាន​ណាស់ អាច​ចាត់​ថា ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ទាំង​ផ្នែក​ជ្រើសរើស​គូគាប់ និង​សុភមង្គល ។

៣-​ប្រជ្រុយ​នៅ​បំពង់ក​ខាងឆ្វេង បុរស​ណា​មាន​ប្រជ្រុយ​នៅ​ត្រង់​ចំណុច​នេះ បង្ហាញ​ថា​ជា​បុរស​ពោរពេញ​ទៅ​ដោយ​ប្រជាប្រិយភាព​ច្រើន និង​ជា​មនុស្ស​ជោគជ័យ​ក្នុង​ការ​ជ្រើសរើស​គូជីវិត​ដ៏​មាន​សិរី ។

៤-​ប្រជ្រុយ​នៅ​បបូរមាត់​ខាងលើ បុរស​ណា​មាន​ប្រជ្រុយ​នៅ​លើ​បបូរមាត់ ត្រូវ​បាន​គ្រូ​ហោរ​អះអាង​ថា ជា​មនុស្ស​មានភ័ព្វ​សំណាង​លើស​អ្នកផង​ទាំងពួង ក្រោយ​មាន​គូគាប់​តាម​ក្តី​ប្រាថ្នា​រួច​ហើយ គេ​នឹង​ទទួល​បានទ្រព្យ​សម្បត្តិ​ច្រើន លើក​កិត្តិយស​កេរ្តិ៍ឈ្មោះ​រស់នៅ​ដោយ​សុខសាន្ត​ពេញ​មួយ​ជីវិត ។

៥-​នៅ​លើ​ចង្កា បើ​បុរស​ណា​មាន​ប្រជ្រុយ​ក្រហម​នៅ​លើ​ចង្កា អាច​បញ្ជាក់​បាន​ថា ជា​មនុស្ស​ចិត្ត​ទូលាយ និង​បានជា​ទីស្រឡាញ់​ចូល​ចិត្ត​ពី​នារី​ៗ​ជា​ច្រើន រហូត​នាង​ៗ​ខ្លះ​ខកចិត្ត​តែ​ម្នាក់​ដោយសារ​តែ​ភាពរួស​រាយ​រាក់ទាក់​ដ៏​ទាក់ទាញ​របស់​គេ​។ ទៅ​ថ្ងៃ​អនាគត​ជា​មនុស្ស​មានសំណាង​ច្រើន ពិសេស​មាន​ឥទ្ធិពល​លើ​ការ​ជ្រើសរើស​គូស្នេហ៍​មក​ធ្វើ​ជា​មិត្តមួយរយឆ្នាំ ។