ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​លើ​លោក​កំពុង​ប្រឈម​មុខ​នឹង​បម្រែបម្រួល​អាកាសធាតុ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ អ្នកជំនាញ​នៅ​លើ​ពិភពលោក​បាន​បញ្ជាក់​ថា​ស្ថានភាព​អាកាសធាតុ​យ៉ាង​អាក្រក់ ទាំង​រលក​កម្តៅ ភ្លើង​ឆេះ​ព្រៃ ភ្លៀង​ធ្លាក់​ខ្លាំង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ពលរដ្ឋ​នៅ​លើ​លោក​ទាំង​អា​មេ​រិ​ក​ខាងជើង​ដល់​ជប៉ុន កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​ប្រែប្រួល​ស្រប​តាម​ការ​ព្យាករ​របស់​អ្នក​វិទ្យាសាស្ត្រ ។ «Guardian» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ អ្នកជំនាញ​នៅ​លើ​ពិភពលោក​បាន​បញ្ជាក់​ថា​ស្ថានភាព​អាកាសធាតុ​យ៉ាង​អាក្រក់ ទាំង​រលក​កម្តៅ ភ្លើង​ឆេះ​ព្រៃ ភ្លៀង​ធ្លាក់​ខ្លាំង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ពលរដ្ឋ​នៅ​លើ​លោក​ទាំង​អា​មេ​រិ​ក​ខាងជើង​ដល់​ជប៉ុន កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​ប្រែប្រួល​ស្រប​តាម​ការ​ព្យាករ​របស់​អ្នក​វិទ្យាសាស្ត្រ ។

«Guardian» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​សាស្ត្រាចារ្យ ម៉ៃ​ឃើ​ល មេន នៃ​មហាវិទ្យាល័យ​«Pennsylvania State University» នៅ​អា​មេ​រិ​ក មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកឯកទេស​នៅ​លើ​ពិភពលោក​ដែល​ស្រាវជ្រាវ​ទាក់ទង​នឹង​បម្រែ​បម្រួល​​ពី​អាកាសធាតុ​បាន​បញ្ជាក់​ថា​មនុស្ស​កំពុង​ប្រឈម​មុខ​អាកាសធាតុ​ប្រែប្រួល​គឺជា​ការណ៍​ពិត​ដូច​ការ​គ្រោងទុក ។ បច្ចុប្បន្ន​បម្រែបម្រួល​អាកាសធាតុ​បាន​កើតឡើង​នៅ​អឺរ៉ុប និង​នៅ​លើ​ពិភពលោក​តាំងពី​អា​មេ​រិ​ក​ខាងជើង រហូត​ដល់​ប្រទេស​ជប៉ុន ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា «​នៅ​មិន​ទាន់​ហួសពេល​ក្នុង​ការ​កាត់​បន្ថយ​បរិមាណ​ឧស្ម័ន​ដែល​បង្ក​ឲ្យ​កើត​កម្តៅ​ទេ មាន​ន័យ​ថា​ការ​បន្ថយ​បរិមាណ​ឧស្ម័ន​នឹង​បន្ថយ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដ៏​អាក្រក់​ទាំងនេះ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ