ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ពេក ក៏​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​ភូមិគ្រឹះ​ចូល​មើល​…ស្រាប់តែ​​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុងភូមិ​គ្រឹះ ណេ​ត ឈ ប៊ូ​ទិ​ក មួយ​កន្លែង ខណៈ​បុគ្គលិក​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​លេខ​១ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៦​យប់​ថ្ងៃ​ទី​១…

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុងភូមិ​គ្រឹះ ណេ​ត ឈ ប៊ូ​ទិ​ក មួយ​កន្លែង ខណៈ​បុគ្គលិក​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​លេខ​១ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៦​យប់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​គ្រឹះ ណេ​ត ឈ ប៊ូ​ទិ​ក រ៉េ​ស៊ី​ដិ​ន ក្នុង​ក្រុម​ទី​១ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ MCCRANN JAKEBEN JAMIN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​អូស្ត្រាលី​កាន់​លិខិតឆ្លងដែន​លេខ​PA១៤០៩០៩៩ ជា​ភ្ញៀវ​ទេសចរ​ចូល​មក​ស្នាក់​នៅ​បន្ទប់​លេខ​១ ក្នុងភូមិ​គ្រឹះ​ខាងលើ កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨​។

បើ​តាម​ការ​បំភ្លឺ​របស់​បុគ្គលិក​ភូមិ​គ្រឹះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៦​យប់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ ដោយ​មិនឃើញ​ជន​រង​គ្រោះ​ខាងលើ​ចេញពី​ក្នុង​បន្ទប់ ខ្លួន​ក៍បាន​ដើរទៅ​គោះ​ទ្វារ​បន្ទប់​តែ​គ្មាន​អ្នកឆ្លើយ​តប ដោយ​មានការ​សង្ស័យ ខ្លួន​ក៏​បាន​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​ចូល​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​តែ​ម្តង​។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ រួច​មក​កម្លាំង​ជំនាញ​បាន​សហ​ការជាមួយ​លោកវេជ្ជបណ្ឌិត អុិត ឆប​ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការ ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គរ​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ​។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​) នៅ​រាជធានី​ភ្នំពេញ​តាម​សំណូមពរ របស់​តំណាង​ស្ថានទូត ដើម្បី​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ