ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាក់​ជា​យូរ ហេតុ​អី​ពេល​នេះ​ប្រិមប្រិយបង្ហាញមុខ​កូនស្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារា​កំប្លែង​ម៉ក់ សុ​គ​ន្ឋ​ដា​និច្ច ហៅ​នាង​ប្រិម​ប្រិយ​លាក់បាំង​កូនស្រី​កូនស្រី​របស់​ខ្លួន ។ ទើបតែ​ពេល​នេះ​ប្រិមប្រិយ​បាន​ទម្លាយ​អាថ៌​កំបាំង​ដោយ​បង្ហាញមុខ​កូនស្រី​របស់​នាង ។ កូនស្រី​របស់​នាង​ប្រិមប្រិយ គឺជា​តំណក់ឈាម​ជាមួយ​បុរស​ម្នាក់​ដែល​មាន​អាជីព​ជា​អ្នកសិល្បៈ​ដែរ​ក្រោយ​ពេល​នាង​ប្រិមប្រិយ​បោះ​ជំហាន​ចូល​អាជីព​សិល្បៈ​អំឡុង​វ័យ​ប្រមាណ​១៨​ឆ្នាំ ។…

រាជធានី​ភ្នំពេញ​៖ ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារា​កំប្លែង​ម៉ក់ សុ​គ​ន្ឋ​ដា​និច្ច ហៅ​នាង​ប្រិម​ប្រិយ​លាក់បាំង​កូនស្រី​កូនស្រី​របស់​ខ្លួន ។ ទើបតែ​ពេល​នេះ​ប្រិមប្រិយ​បាន​ទម្លាយ​អាថ៌​កំបាំង​ដោយ​បង្ហាញមុខ​កូនស្រី​របស់​នាង ។

កូនស្រី​របស់​នាង​ប្រិមប្រិយ គឺជា​តំណក់ឈាម​ជាមួយ​បុរស​ម្នាក់​ដែល​មាន​អាជីព​ជា​អ្នកសិល្បៈ​ដែរ​ក្រោយ​ពេល​នាង​ប្រិមប្រិយ​បោះ​ជំហាន​ចូល​អាជីព​សិល្បៈ​អំឡុង​វ័យ​ប្រមាណ​១៨​ឆ្នាំ ។ ពួក​គេ​លង់​ស្នេហ៍​ទៅ​វិញ​ទៅ​មក ហើយ​បន្ទាប់​ពី​សាង​ស្នេហ៍​មានកូន​ស្រី​មួយ​ក៏​បែកបាក់​គ្នា​វិញ ។ ប្រិមប្រិយ​មើលថែ​កូនស្រី ផ្តល់​ភាព​កក់ក្តៅ​មិន​ចាញ់​អ្នក​ផ្សេង​ឡើយ ។

កាលពី​ច្រើន​ខែ​មុន​នេះ​នាង​ប្រិមប្រិយ​បាន​រក​ឃើញ​បុរស​ខ្មែរ​នៅ​អា​មេ​រិ​ក​ធ្វើ​ជា​ម្ចាស់​ស្នេហ៍​​ពេញ​មុខ​ក្នុង​ពេល​នាង​ទៅ​សម្តែង​នៅ​ទីនោះ​ប្រមាណ​ជិត​១​ឆ្នាំ ។ បុរស​ខ្មែរ​នៅ​អា​មេ​រិ​ក​ដែល​ជា​អ្នកចម្រៀង​ឈ្មោះ​រ៉ា​នី​ត បាន​មក​កម្ពុជា ហើយ​ភ្ជាប់ពាក្យ​ជាមួយ​ប្រិម​ប្រិយ។ ​ចំណង​ស្នេហ៍​នោះ​មិន​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​នាង​ប្រិមប្រិយ ប្រកាស​ថា​នាង និង​គូ​ដណ្តឹង​បែកបាក់​គ្នា​ហើយ ។

បន្ទាប់​ពី​នាង​ប្រិមប្រិយ បង្ហាញមុខ​កូនស្រី​របស់​ខ្លួន​វ័យ​១០​ឆ្នាំ ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​​ទាំង​អ្នក​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ ។ ការ​ចាប់​អារ​ម្ម​ណ៍​ព្រោះ​កន្លង​មក​មាន​តែ​មិត្តភក្តិ​សិល្បៈ​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ដែល​ដឹង​ថា​ប្រិមប្រិយ មានកូន​ស្រី ពីព្រោះ​នាង​តែង​លាក់បាំង​អំពី​ជីវិត​ឯកជន​របស់​ខ្លួន ទោះបីជា​ជជីក​សួរ​នាង​យ៉ាងណា​ក៏​នាង​មិន​សារ​ភាព​ដែរ ដោយសារ​តែ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព ។

បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ខ្សឹប​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មូលហេតុ​ដែល ប្រិម​ប្រិយ សម្រេចចិត្ត​បើក​បង្ហាញ​មុខមាត់​ពិត​របស់​កូនស្រី​ខ្លួន​នៅ​ក្នុង​ពេល​នេះ គឺ​ដោយ​សារ​មិន​ចង់​លាក់បាំង​តទៅ​ទៀត ហើយ​ក៏​មិន​ចង់ឱ្យ​គេ​សួរ​សំណួរ ដដែល​ៗ ជា​ពិសេស ថ្មី​ៗ​នេះ​មាន​បុរស​មួយ​ចំនួន​តាម​នាង​ច្រើន​ពេក ទោះជា​នាង​ព្យាយាម​ប្រកែក​ក៏​គេ​នៅ​តែ​តាម​នាង​ស្អិត ។ ដើម្បី​គេច​ចេញពី​រឿងរ៉ាវ​ទាំងនេះ នាង​ត្រូវ​បង្ហាញ​ការណ៍​ពិត​ឱ្យ​គ្រប់​គ្នា​បានដឹង និង​ឈប់​រំខាន​នាង​ទៀត ។

ពេល​ដែល​ប្រិមប្រិយ សម្រេចចិត្ត​បង្ហាញមុខ​កូនស្រី​របស់​ខ្លួន​ជា​សាធារណៈ​បែប​នេះ ធ្វើ​ឱ្យ​នាង​សប្បាយចិត្ត មិនសូវ​ខ្វាយខ្វល់​ដូច​មុន​ទេ នាង​ចាប់ផ្តើម​ទទួលស្គាល់ និង​ទទួល​ការណ៍​​ពិត​គ្រប់​បែប​យ៉ាង​នៃ​ជីវិត​របស់​ខ្លួន ដោយ​មិន​ខ្លាច​ដូច​ជា​ពេល​មុន​ទៀត​ឡើយ ។
មិត្ត​​ហ្វេ​ស​ប៊ុ​ក​សរសើរ​ថា កូនស្រី​របស់ ប្រិមប្រិយ ស្រស់​ស្អាត​មិន​ចាញ់​ម្តាយ​ទេ ។ មិន​តែ​ប៉ុណ្ណោះ​អ្នកគាំទ្រ​ជូនពរ​ឲ្យ​នាង​ប្រិមប្រិយ​រកបាន​គូគ្រង​សម​តាម​បំណង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ