ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ចុះ បង្ក្រាប​បទ​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ចុះ បង្ក្រាប​បទ​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុ​ការ​ឃាត់ខ្លួន ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​គោក​បេង សង្កាត់​គោក​ចក និង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ទី​១-​ឈ្មោះ អុល ណា​រ៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គោក​បេង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប (​ជួញដូរ និង​ចាត់ចែង​) និង​២- ឈ្មោះ ឡេ​ង សុធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក និង​ចាត់ចែង​) ។

ក្រោយ​ពី​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១៦​កញ្ចប់ ស្មើនឹង​ទ​ម្ង ន់​២,២​ក្រាម ទាំង​សំបក​រួម និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​០៣​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ