ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​សុចរិត​មាន​ច្រើន​ណាស់​ម៉េច​មិន​ធ្វើ!

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មុខសញ្ញា​ជូ​ញ​ដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចុះ​បង្ក្រាប​បានជា​មួយ និង​វត្ថុ​តាង​យក​មក​កសាង​សំណុំរឿង បញ្ជូន​ឡើង​តុលាការ​កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ…

ខេត្តតាកែវ ៖ មុខសញ្ញា​ជូ​ញ​ដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចុះ​បង្ក្រាប​បានជា​មួយ និង​វត្ថុ​តាង​យក​មក​កសាង​សំណុំរឿង បញ្ជូន​ឡើង​តុលាការ​កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​ដែរ ។

ករណី​នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​មេបញ្ជាការ​រង​បាន​ប្រាប់​ថា កម្លាំង​លោក​បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​មួយ​ករណី នៅ​ចំណុច​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មានឈ្មោះ ហោ សុ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។ ជាមួយ​គ្នា​នោះ​កម្លាំង​លោក​បាន​ដកហូត​បាន​វត្ថុ​តាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់ ទម្ងន់​០,៣០​ក្រាម និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង​ផង​ដែរ ។
បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បង្ក្រាប​បាន​នោះ​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ