ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាងណោះរវល់​ឆ្លើយដាក់​គ្នា… ខាង​ណេះ​​​បន្ត​កា.ប់​ផ្តួល​និង​ឈូស​ឆាយដីព្រៃ​​​ដដែល

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​​មណ្ឌលគិរី ៖ ដី​ព្រៃរបស់​រដ្ឋ​រាប់រយ​ហិក​តា ​នៅ​ជិត​តំបន់​របៀង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និងលំ​ផាត់ ស្ថិត​ក្នុងភូមិរ​យ៉​លើ និង​​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក កំពុង​រង​ការ​ឈូស​ឆាយ​ទ្រង់ទ្រាយ​ធំ​…

ខេត្ត​​មណ្ឌលគិរី ៖ ដី​ព្រៃរបស់​រដ្ឋ​រាប់រយ​ហិក​តា ​នៅ​ជិត​តំបន់​របៀង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និងលំ​ផាត់ ស្ថិត​ក្នុងភូមិរ​យ៉​លើ និង​​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក កំពុង​រង​ការ​ឈូស​ឆាយ​ទ្រង់ទ្រាយ​ធំ​ អស់​រយៈ​ពេល​​ជាង​​២​ខែ​មក​​ហើយ ខណៈ​អាជ្ញាធរ​ស្រុក​ និងខេត្ត​ហាក់​​នៅ​ស្ងៀមស្ងាត់ ទោះ​មាន​សកម្មភាព​ឈូស​​ឆាយ​ជា​​យូរ​ថ្ងៃខែ​មក​​ហើយ​ក្តី ។

ប្រជា​សហ​គម​ន៍​​ភូមិរ​យ៉​បានឱ្យ​​ដឹង​ថា គេ​បានឃើញ​គ្រឿងចក្រ​ធុន​ធំ​ជា​ច្រើន​គ្រឿង​ ដូច​ជា​អេ​ស្ការ​វ៉ា​ទ័​រ ត្រាក់ទ័រ ម៉ាស៊ីន​អារឈើ រួម​​និង​មនុស្ស​ប្រមាណ​ជាង​១០​នាក់ បាន​ចូល​ទៅ​តំបន់​ខាងលើ​ ត្រង់ចំណុចអូរ​
តាំ​ហ​ច​(​ភូមិរ​យ៉​លើ​) ត្រពាំង​តា​ទូត ត្រពាំង​ទឹកល្អក់​(​ភូមិរ​វ៉ា​ក់​) តាំងពី​មុន​​ថ្ងៃ​បោះ​ឆ្នោត ពោល​​គឺ​អំឡុង​ខែ​៥ (ជាង​ពីរ​ខែ​មក​ហើយ) ​។

​ប្រភព​បន្ត​ថា មនុស្ស​មួយ​ក្រុម​នោះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា ចាប់ផ្តើម​វាយ​ផ្តួល​ដើមឈើ​រាប់​ម៉ឺន​ដើម កាប់​អារ​​ឈួ​ស​ឆាយ​យក​ដី​ ដោយ​គ្មាន​ខ្លាចរអារ​ច្បាប់​បន្តិច​សោះ ទោះបី​តំបន់​ពួក​គេ​ធ្វើ​សកម្ម​ភាព​​ជា​ព្រៃឈើ​បម្រុង​​ទុក​របស់​រដ្ឋ​ក៏​ដោយ​ ។

លោក គង់ វិ​រៈ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា នេះ​ថា ដី​នៅ​ចំណុច​ហ្នឹង​ ជា​ដី​របស់​បរិស្ថាន មិនមែន​ជា​ដី​ដែលគ្រប់គ្រង​​ដោយ​រដ្ឋបាល​ព្រៃឈើ​ទេ ហើយ​ក៏​មិនមែន​ជា​ដី​បម្រុង​ទុក​អចិន្ត្រៃយ៍​​ដែរ​ ។

លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក​បាន​ឱ្យ​ដឹងដែរ​​ថា លោក​មិន​ទាន់​ស្គាល់​ដីចំណុច​ហ្នឹង​ទេ​… ​ចាំ​លោក​ចុះ​ទៅ​ពិនិត្យ​… ​បើ​យក​ល្អ ​គួរ​សួរ​ខាង​បរិស្ថាន​ ដើម្បី​មាន​វិធានការ​…​។ ​លោក​បញ្ជាក់​ថា ​«​ឆាប់​​ចប់ ហើយ​​ដឹង​រឿង បើ​ខាង​ជំនាញ​ ត្រូវការ​កម្លាំង​នោះ ស្រុក​នឹង​សហការ​»​ ។

លោក ហាន សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និងដែនជម្រកសត្វព្រៃ​លំ​ផាត់ឱ្យ​ដឹង​ទៀត​ថា​
«​កន្លែង​ហ្នឹង​វា​អត់​មានច្បាប់​ សម្រាប់​ឈួ​ស​ឆាយ​ទេ តែ​ដី​​​​ទាក់ទង​នឹង​មាន​លិខិត​ស្នាម​អី ប្រជាពលរដ្ឋ​លក់ មានការ​ទទួលស្គាល់​ពី​ស្រុក​ច្រើន​… ​មាន​លិខិត​របស់​គេ​»​ ។​

ចំពោះ​ការ​ឈូស​​ឆាយ​​ដោយ​គ្មាន​ច្បាប់ លោក​ហាន សា​ខន បញ្ជាក់​​ថា​ «​យ៉ាប់​ត្រង់​០១… ​នៅរ​វ៉ា​ក់​នៅ​​អី​​នោះ​…​ ហើយ​គេ​មាន​លិខិត​០១​របស់​​គេ ប៉ុន្តែ​គេ​មិន​ទាន់​ធ្វើ​កាល​ពីមុន​មក​»​។ លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្តឱ្យ​​ដឹង​ថា​ «​ផ្ទៀងផ្ទាត់​វា​នៅ​ក្រៅ​តំបន់ ក្រៅ​លំ​ផាត់ និង​ភ្នំ​ព្រេច​… ​មិន​ទាន់​ច្បាស់​ទេ ចាំ​ផ្ទៀងផ្ទាត់ ជាមួយ​ដែន​បម្រុង​ទុក​អចិន្ត្រៃយ៍ ​និង​របៀង​ទៀត​សិន​»​ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ មហាជន​បាន​លើក​ឡើង​ថា ទាំង​អាជ្ញាធរ​ដែនដី​ និង​មន្ត្រី​ជំនាញ ហាក់​មាន​ការ​រុញ​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក គ្មាន​ការ​ទទួលខុស​លើ​ដែនដី​ ដែល​ខ្លួន​គ្រប់គ្រង ជា​ពិសេស​បណ្តែតបណ្តោយ​ឱ្យ​​ជន
​ទុ​ច្ច​រិ​ត​​បំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្មែរ ស្រេច​នឹង​ចិត្ត​ ។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ មន្ត្រី​ដែល​ពាក់​ព័​ន្ឋ​ក្នុង​តំបន់​ខាង​លើបាន​និយាយ​យករួចខ្លួន ​ខណៈ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​គេដឹង​ថា ទទួល​បាន​​ផល​ប្រ​យោ​ជ​៍​​ពី អ្នក​មាន​លុយ និងមានអំណាច​ ដើម្បី​រុករាន​​យក​ដី​ព្រៃ​ជាក​ម្មសិ​ទ្ធិ​​​ផ្ទាល់ខ្លួន​ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២ សីហា នេះ ប្រភព​បាន​រាយ​ការ​ណ៍​​ថា គ្រឿងចក្រ​កំពុង​បន្ត​កាប់​ផ្តួល​ និង​ឈូស​ឆាយដី​ព្រៃ​នៅ​ចំណុច​​ខាងលើ​ដដែល​។​ ចំណែក​អត្តសញ្ញាណ​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​ កោះសន្តិភាព​នៅ​​មិន​ទាន់​ទទួល​​បានជា​ផ្លូវការ​នៅឡើយ គ្រាន់​តែ​​ដឹង​​ថា ជា​មនុស្ស​មាន​ឥ​ទ្ធិ​ពល​ម្នាក់​នៅ​ក្នុង​ខេត្ត ដែល​បាន​រៀបចំ​កិច្ច​ការ​រុករាន​ដី​ព្រៃ​នេះ ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន អាច​មាន​ទំហំ​ដល់​ទៅ​រាប់​ពាន់​ហិក​តា​​ឯណោះ​ ។

អត្ថបទសរសេរ ដោយ