ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ពេល​បើក​រដូវ​កាល Man City កំពុង​បារម្ភ​ខ្លាំង​ចំពោះ​តារា​ឆ្នើម​១​រូប​នេះ

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា ក្លឹបមេឃខៀវកំពុងតែមានការព្រួយបារម្ភថា Riyad Mahrez អាចចូលប្រកួតទាន់ពេលបើករដូវកាលឬអត់ ព្រោះទើបតែរងរបួស.កជើងនៅក្នុងការប្រកួតត្រៀមបើករដូវកាលជាមួយនឹង…

តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា ក្លឹបមេឃខៀវកំពុងតែមានការព្រួយបារម្ភថា Riyad Mahrez អាចចូលប្រកួតទាន់ពេលបើករដូវកាលឬអត់ ព្រោះទើបតែរងរបួស.កជើងនៅក្នុងការប្រកួតត្រៀមបើករដូវកាលជាមួយនឹង Bayern នៅថ្ងៃទី២៩ ខែកក្កដា ។

នៅនាទីទី២៧ Riyad Mahrez ដែលមានតម្លៃខ្លួន ៦០លានផោន បានដួលរបួស.កជើង ក្រោយពេលប៉ះគ្នាជាមួយនឹងខ្សែការពាររបស់គូប្រកួត Chris Richards ហើយត្រូវរកកីឡាករជំនួស ។

វាជាបញ្ហាសម្រាប់អ្នកចាត់ការក្លិប លោក Guardiola ដោយសារតែក្លឹបត្រូវត្រៀមខ្លួនសម្រាប់ការប្រកួត Community Shield នៅថ្ងៃអាទិត្យក្រោយ និងការប្រកួត Premier League ដំបូងជាមួយនឹង Arsenal នៅសប្តាហ៍ក្រោយ ។

លោក Guardiola បានប្រាប់ថា លោកមិនដឹងពីព័ត៌មានលម្អិតនៃរបួសហ្នឹងទេ តែលោកបារម្ភពីការចាប់ផ្តើមរដូវកាលថ្មី ។

លោកកំពុងតែព្រួយពីបញ្ហាកីឡាកររងរបួស និងកីឡាករមិនទាន់មកពី World Cup វិញ តែអ្នកចាត់ការម្នាក់នេះក៏សប្បាយចិត្តដែរដែលកីឡាករផ្សេងទៀតលេងបានល្អនៅក្នុងការប្រកួតត្រៀមបើករដូវកាលនៅអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ