ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ក្លាយជា​ទីផ្សារ​ធំ​ផ្នែក​រថយន្ត​អគ្គិសនី​

5 ឆ្នាំ មុន

នៅ​ឆ្នាំ​២០៣៥​មក​ដល់ ចិន​នឹង​ក្លាយទៅជា​ទីផ្សារ​យក្ស​សម្រាប់​ការ​លក់​រថយន្ត​អគ្គិ​សនី។ យោង​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​របស់ Fuji Keizai ដែល​ចេញផ្សាយ​ដោយ Nikkei Asian Review បាន​ឲ្យ​ដឹង​ថា…

នៅ​ឆ្នាំ​២០៣៥​មក​ដល់ ចិន​នឹង​ក្លាយទៅជា​ទីផ្សារ​យក្ស​សម្រាប់​ការ​លក់​រថយន្ត​អគ្គិ​សនី។ យោង​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​របស់ Fuji Keizai ដែល​ចេញផ្សាយ​ដោយ Nikkei Asian Review បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០៣៥ ចិន​នឹង​ទិញ​រថយន្ត​អគ្គិសនី​ទៅ​ប្រើប្រាស់​ដល់​ជាង​ពាក់កណ្តាល​នៃ​ចំនួន​លក់​ក្នុង​ពិភពលោក ។

គេ​រំពឹង​ថា អតិថិជន​ចិន​នឹង​ទិញ​រថយន្ត​អគ្គិសនី​យក​ទៅ​ប្រើ​ដល់​ទៅ​៦០% នៃ​ចំនួន​រថយន្ត​ទាំងអស់​លើ​លោក ។ សម្រាប់​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក គេ​រំពឹង​ថា នឹង​អាច​ឡើង​ដល់​១១,២៥​លាន​គ្រឿង​នៅ​ឆ្នាំ​២០៣៥ គឺ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​ដល់​ទៅ​១៥​ដង ។

ក្នុង​ចំណោម​រថយន្ត​ទាំងនោះ រថយន្ត​ចំនួន​៦,៤២​លាន​គ្រឿង​នឹង​យក​ទៅ​ប្រើប្រាស់​នៅ​ប្រទេស​ចិន ។ ទីផ្សារ​អឺរ៉ុប​ជាប់​លេខ​២​បន្ទាប់​ពី​ចិន ដែល​នឹង​មាន​រថយន្ត​អគ្គិសនី​២,១៧​លាន​គ្រឿង ខណៈ​ទីផ្សារ​អា​មេ​រិ​ក​ខាងជើង ជាប់​លេខ​៣ (១,១៦​លាន​គ្រឿង​) ។

ប្រទេស​ចិន​បាន​ដាក់​បទ​ប្ប​ញ្ញ​តិ្ត​តឹងតែង​ទៅ​លើ​ការ​ប្រើប្រាស់​រថយន្ត ។ គេ​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​រថយន្ត​ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​កខ្វក់​បរិស្ថាន និង​មិន​បញ្ចេញ​ផ្សែង​ផង​ដែរ ។

ប្រទេស​នៅ​បណ្តា​ទ្វីបអឺរ៉ុប ក៏​បាន​រឹត​បន្តឹង​ដល់​ថ្នាក់​ហាម​មិន​ឲ្យ​មាន​រថយន្ត​ថ្មី​ណា​ប្រើប្រាស់​ម៉ាស៊ីន​ប្រេងសាំង​ធម្មតា​ទៀត​នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។ បទ​ប្បញ្ញត្តិ​ថ្មី​របស់​ចិន បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​នាំ​គ្នា​គិតគូរ​វិនិយោគ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី ដើម្បី​ប្រជែង​គ្នា​លក់​ក្នុង​ទីផ្សារ​ដ៏​ធំ​មួយ​នេះ ។

ការ​សិក្សា​នេះ គេ​ឃើញ​ថា ចិន​ក៏​នឹង​ក្លាយជា​ទីផ្សារ​ធំ​ជាងគេ​ក្នុង​ការ​ប្រើប្រាស់​រថយន្ត Hybrid ដោត​ខ្សែ​សាក​ថ្ម (Plug-in) ដែរ ។ គេ​រំពឹង​ថា នឹង​មាន​រថយន្ត Hybrid ដោត​ខ្សែ​សាក​ថ្ម ដល់​ទៅ​៤,៦៥​លាន​គ្រឿង​លក់​នៅ​ចិន​ក្នុង​ឆ្នាំ​២០៣៥ ។ ជា​ថ្មី​ម្តងទៀត អឺរ៉ុប​នឹង​នៅ​លំដាប់​ទី​២ (៣,៨១​លាន​គ្រឿង​) និង​អា​មេ​រិ​ក​ខាងជើង នៅ​លំដាប់​ទី​៣ (២,៤៧​លាន​គ្រឿង​) ។

ដោយឡែក សម្រាប់​រថយន្ត Hybrid ធម្មតា​វិញ ជប៉ុន​នឹង​ក្លាយជា​ទីផ្សារ​លេខ​១ ។ តាម​ការ​សិក្សា​នេះ ជប៉ុន​នឹង​ទិញ​រថយន្ត Hybrid ចំនួន​១,៣១​លាន​គ្រឿង​នៅ​ឆ្នាំ​២០៣៥ ខណៈ​​អា​មេ​រិ​ក​ខាងជើង ជាទី​ផ្សារ​ទី​២ (១,០៣​លាន​គ្រឿង​) និង​អឺរ៉ុប​លេខ​៣ (៥៨​ម៉ឺន​គ្រឿង​) ។ រីឯ​ចិន​ជាប់​លេខ​៤​ផ្នែក​រថយន្ត Hybrid ដែល​មាន​ចំនួន​ត្រឹមតែ​៥១​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ