ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងម៉េច បានជា​លួច​ដាក់​កាមេរ៉ា​ជាប់​បន្ទប់​កូនក្រមុំ​គេ​ចឹ​ង​ទៅ​វិញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅផ្ទះ​ជញ្ជាំង​ជាប់​គ្នា​លួច​ដាក់​កាមេរ៉ា​ជាប់​បន្ទប់​កូនក្រមុំ ត្រូវ​បាន​ប្តឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍ និង​ហៅ​មក​ណែនាំ​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី…

ខេត្តបន្ទាយមានជ័យ ៖ នៅផ្ទះ​ជញ្ជាំង​ជាប់​គ្នា​លួច​ដាក់​កាមេរ៉ា​ជាប់​បន្ទប់​កូនក្រមុំ ត្រូវ​បាន​ប្តឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍ និង​ហៅ​មក​ណែនាំ​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

ដោយ​ឃើញ​ហ្វេ​ស​ប៊ុ​ក​អា​ខន (SONGHOEUNG HUON) បាន​បង្ហាញ​រូបភាព​ដែល​អ្នក​នៅ​ជិតខាង​ជញ្ជាំង​ជាប់​គ្នា​លួច​ដាក់​កាមេរ៉ា​ជាប់​បន្ទប់​កូនក្រមុំ​របស់​គាត់ ខណៈ​ពេល​ដែល​ភ្លៀង​ធ្លាក់​ស្រក់​ទឹក​ចូល​ផ្ទះ​គ្រួសារ​របស់​គាត់​បាន​ឡើង​មើលឃើញ​កាមេរ៉ា​ដែល​ចុះ​ជញ្ជាំង​ស័ង្កសី​ដាក់ ។

តាម​ការ​ពិនិត្យ​ឃើញ​ស្នាក់​ស្នាម​ដែល​ចុះ​ជញ្ជាំង​លួច​ដាក់​កា​មា​រ៉ា​ជាប់​បន្ទប់​កូនស្រី​របស់​គាត់​ប្រហែលជា​យូរ​មក​ហើយ ក្រោយ​ពេល​ឃើញ​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​គាត់​បាន​ថតរូប​ភាព​បាន​បង្ហោះ​ក្នុង​អា​ខន​ហ្វេ​ស​ប៊ុ​ក​ឲ្យ​មហាជន​បានឃើញ​បានដឹង​ព្រោះ ថា​ពេល​ដែល​ឃើញ​ដំបូង​បាន​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ឫស្សី​ក្រោក​។ ដោយ​គេ​តប​មក​វិញ​ថា ជា​រឿង​តូចតាច​ទៅ​វិញ ហើយ​មិន​អស់ចិត្ត​បាន​យក​រូបភាព និង​ទៅ​ប្តឹង​ម្តងទៀត​ទើប​ឆ្លើយ​តប​ថា ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ គេ​ហៅ​ភាព​គី​ម្ខាង​ណែនាំ ហើយ​ឲ្យ​ដោះ​កា​មា​រ៉ា​ចេញ ។

ក្រោយ​ពេល​ដែល​បង្ហោះ​រូបភាព​នេះ​មហាជន​បានឃើញ​បាន​ឆ្លើយ​តប​អ្នក​លួច​ដាក់​បង្កប់​កាមេរ៉ា​ជាប់​ជញ្ជាំង​ជាប់​បន្ទប់​កូនក្រមុំ​នេះ ទំនងជា​មនុស្ស​រោគ​ចិត្ត​ទើប​ហ៊ាន​ធ្វើ​បែប​ហ្នឹង ហើយ​មតិ​ខ្លះ​ទៀត​ឲ្យ​ប្តឹង ដើម្បី​ចាត់ការ​តាម​ច្បាប់​ឲ្យ​រាងចាល​ទើប​ទទួល​យុត្តិធម៌ ។

អធិការរង​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨​ថា ចំពោះ​រឿង​ដែល​អ្នក​ជិតខាង​លួច​បង្កប់​កាមេរ៉ា​ជាប់​បន្ទប់​កូនស្រី​អ្នក​ជិត​បាន​ប្តឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ឫស្សី​ក្រោក​ហើយ​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨​នេះ និង​ហៅ​ភាគី​ម្ខាង​ណែនាំ ហើយ​ដាក់​កិច្ចសន្យា​ឲ្យ​ដោះ​កាមេរ៉ា​ចេញ បើ​មាន​លើក​ក្រោយ និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ