ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ កីឡាករ​វ័យក្មេង​របស់ Man City ២​រូប​នឹង​ចាកចេញ​ក្លឹ​ប

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ​បាន​ប្រកាស​ថា កីឡាករ​របស់​ខ្លួន​២​រូប​នឹង​ចាក​ចេញពី​ក្លឹ​ប ។ កីឡាករ​អាយុ​២១​ឆ្នាំ Bersant…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ​បាន​ប្រកាស​ថា កីឡាករ​របស់​ខ្លួន​២​រូប​នឹង​ចាក​ចេញពី​ក្លឹ​ប ។

កីឡាករ​អាយុ​២១​ឆ្នាំ Bersant Celina បាន​ចាកចេញ​ទៅ​កាន់​ក្លឹ​ប​ប្រទេស​វែ​ល Swansea ក្នុង​លក្ខណៈ​ជា​កីឡាករ​អចិន្ត្រៃយ៍ ខណៈ​ដែល​កីឡាករ​អាយុ​២១​ឆ្នាំ​ដូច​គ្នា Aleix Garcia បាន​ទៅ​ធ្វើ​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លឹ​ប​អេ​ស្ប៉ា​ញ Girona ។

Bersant Celina កន្លង​មក​បាន​លេង​នៅ Manchester City តែ​៤​ដង​ប៉ុណ្ណោះ​ក្នុង​នាម​ជា​កីឡាករ​ពេញវ័យ ។ នា​ពេល​នេះ​គេ​បាន​ទៅ​ចុះ​កុងត្រា​ជាមួយ Swansea រយៈពេល​៤​ឆ្នាំ​ដែល​ជា​កីឡាករ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​រដូវ​កាល​នេះ​សម្រាប់​អ្នកចាត់ការ​ក្លិប លោក Graham Potter ទិញ​ចូល ។

លោក Potter បាន​និយាយ​ថា ៖«​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​យក Bersant មក​ចូល​ក្រុម ។ គេ​ជា​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់​យូរ​ដែរ​ហើយ ។ គេ​ជា​ខ្សែបម្រើ​កណ្តាល​តែ​គេ​ក៏​អាច​លេង​នៅ​តំបន់​ផ្សេង​បាន​ផង​ដែរ​» ។

ដោយឡែក Garcia បាន​ទៅ​លេង​នៅ Girona ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង ។ រូបគេ​បាន​លេង​ខ្ចី​ជើង​នៅ​ក្លឹ​ប​ដែល​ជា​ដៃគូ​របស់ Manchester City បាន​១៩​ដង និង​លេង​ក្នុង​នាម​ជា​កីឡាករ​របស់ Manchester City បាន​៩​ដង​កាលពី​រដូវ​កាល​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ