ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ចាយ​ទ្រព្យ​ទៅ​លើ​បាបមិត្ត

5 ឆ្នាំ មុន

ការ​ជួយ​ឧបត្ថម្ភ​ដល់​មិត្តសម្លាញ់​ឲ្យ​បាន​សុខ​ក៏​ជា​គុណ​បំណាច់​ធំធេង តែ​យើង​ត្រូវ​រើស​យក​តែ​កល្យាណមិត្ត​ទៅ​បាន​ហើយ ឯ​បាបមិត្ត យើង​មិន​ត្រូវ​ចែកទ្រព្យ​ឲ្យ​ទេ ព្រោះ​កាលបើ​ទ្រព្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ជនពាល​នឹង​បង្ក​អន្តរាយ​ដោយ​ប្រការ​ណាមួយ​មិន​ខាន​ ។ ត្បិត​ថា អ​សេវនធម៌​នេះ​ជា​រឿង​ធំ​ណាស់​នៃ​ជីវិត​មនុស្ស​យើង​គ្រប់​រូប សូ​ម្បី​ព្រះ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​សម្ដែង​ក្នុង​មង្គលសូត្រ​៣៨​ប្រការ​ក៏​ចាប់​យក​ការ​សេពគប់​នេះ​ជា​មុន​ដែរ​ដូច​សេចក្តី​ថា អ​សេវនា…

ការ​ជួយ​ឧបត្ថម្ភ​ដល់​មិត្តសម្លាញ់​ឲ្យ​បាន​សុខ​ក៏​ជា​គុណ​បំណាច់​ធំធេង តែ​យើង​ត្រូវ​រើស​យក​តែ​កល្យាណមិត្ត​ទៅ​បាន​ហើយ ឯ​បាបមិត្ត យើង​មិន​ត្រូវ​ចែកទ្រព្យ​ឲ្យ​ទេ ព្រោះ​កាលបើ​ទ្រព្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ជនពាល​នឹង​បង្ក​អន្តរាយ​ដោយ​ប្រការ​ណាមួយ​មិន​ខាន​ ។

ត្បិត​ថា អ​សេវនធម៌​នេះ​ជា​រឿង​ធំ​ណាស់​នៃ​ជីវិត​មនុស្ស​យើង​គ្រប់​រូប សូ​ម្បី​ព្រះ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​សម្ដែង​ក្នុង​មង្គលសូត្រ​៣៨​ប្រការ​ក៏​ចាប់​យក​ការ​សេពគប់​នេះ​ជា​មុន​ដែរ​ដូច​សេចក្តី​ថា អ​សេវនា ច ពា​លា​នំ ឯ​ត​ម្មង្គល​មុត្ត​មំ ការ​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម​។ ហេតុ​នោះ​បានជា​ព្រះ​អង្គ​ឲ្យ​សង្គ្រោះ​តែ​មិត្ត​ល្អ​ៗ ដែល​អាច​ពឹងពាក់ ឬ​ជួយ​ធុរៈ​យើង​វិញ​គ្រប់​គ្រា ។

តាម​ពិត​ទៅ​លក្ខណៈ​នៃ​ជនពាល មិនមែន​យើង​អាច​នឹង​មើលឃើញ មើល​ដឹង​បាន​ងាយ​ៗ​នោះ​ទេ គឺ​ពិបាក​សម្រាប់​អ្នក​មិនសូវ​ចេះ​មើល​លក្ខណៈ​មនុស្ស មើល​មិន​ប្រាកដ​ឡើយ តែ​សម្រាប់​បណ្ឌិត​វិញ​គឺ​ងាយ​ណាស់ មិន​ពិបាក​ទេ ជនពាល​មាន​លក្ខណៈ​បែប​ណា មាន​អត្ត​ចរិត​យ៉ាងម៉េច មាន​ឥរិយាបថ​បែប​ណា​នោះ​គឺ បណ្ឌិត​មើល​ដឹង​ទាំងអស់ មិន​អាច​បិទ​បាំង​នូវ​ញាណ​របស់​បណ្ឌិត​បាន​ឡើយ​។ ព្រោះហេតុនោះ​បានជា​លោក​ឱ្យ​ប្រយ័ត្ន​សេពគប់ ចាយ​ទ្រព្យ​ប៉ះ​ចំ​បុគ្គល​ពាល គឺ​មិន​បាន​ផលប្រយោជន៍​អំពី​ទ្រព្យ​នោះ​វិញ​ឡើយ ។

ការ​ចំណាយ​ទ្រព្យ​ដ៏​មាន​ន័យ​មួយ​ផ្នែក​ទៀត គឺ​ការ​ចំណាយ​ទៅ​លើ​ភយន្តរាយ​ផ្សេង​ៗ​ដូច​ជា ​ភ័យ​កើត​អំពី​ភ្លើង​ឆេះ ភ័យ​អំពី​ចោរលួច ភ័យ​អំពី​ទឹក​លិច​ជាដើម ឈ្មោះ​ថា ការ​ចាយវាយ​ទ្រព្យ​ប្រកបដោយ​ភាព​វៃឆ្លាត ។