ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​៧​នាក់​មាន​ទៅ​តិច​ណា !

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក​ឧត្តមសេនីយ៍ ឡោ សុខា ស្នងការ​នគរ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៨ ថា ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់…

ខេត្តមណ្ឌលគិរី ៖ លោក​ឧត្តមសេនីយ៍ ឡោ សុខា ស្នងការ​នគរ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៨ ថា ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់ ដែល​ចាប់​នៅ​ស្រុក​កោះ​ញែក កាលពី​ល្ងាច​ថ្ងៃ​ទី​០១ សីហា និង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ក្រោយ​បញ្ចប់​និ​តិ​វិធី​សួរនាំ​តាម​ច្បាប់​កម្ពុជា ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់ ព្រមទាំង​រថយន្ត ធុន​ធំ​ចំនួន​០៣​គ្រឿង នៅ​ចំណុច​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ ជុំវិញ​ករណី​នេះ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​ទាក់ទង និង​ការ​ឃាត់​ជនជាតិ​វៀតណាម​ទាំងនោះ​ទេ ។

ប្រភព​ក្រៅផ្លូវការ​បង្ហើប​ថា មូលហេតុ​នៃ​ការ​ឃាត់​នោះ​ដោយសារ តែ​រថយន្ត វៀតណាម​ខាងលើ ចូល​មក​ដល់​ទឹកដី​ប្រទេស​កម្ពុជា បន្លំ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ។ ប្រភព​បន្ត​ថា រថយន្ត​ទាំង​បី​ខាងលើ មាន​២​គ្រឿង​ជា​រថយន្ត​កូរ៉េ​សម្រាប់​ដឹកឈើ និង​១​គ្រឿង​ទៀត​ជា​រថយន្ត​សម្រាប់​ស្ទួ​ច ។

មជ្ឈដ្ឋាន​នានា​ហាក់​មានការ​សង្ស័យ​ចំពោះ​ករណី​នេះ ត្បិត​មានការ​បិទ​បាំង​ច្រើន ខណៈ​អ្នកកាសែត​ព្យាយាម​សាកសួរ តែ​សមត្ថកិច្ច​មិន​ចង់​បញ្ជាក់​លម្អិត​ព័ត៌មាន​ទាក់​ទិ​ក​ករណី​នេះ​ឡើយ ។

ទោះ​យ៉ាងណា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា ករណី​នេះ​កំពុង​ស្រាវជ្រាវ​បន្ត ចំពោះ​ជនជាតិ​វៀតណាម​ទាំងនោះ និង​ត្រូវ​ប​ញ្ជួ​ន​ទៅ​ប្រទេស​កំណើត​វិញ តាម​ច្រក​ដែល​ពួក​គេ​ចូល​មក ព្រោះ​គ្រាន់តែ​ជា​ការ​ឆ្លង​ដែន​ខុសច្បាប់​តែ​ប៉ុន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ