ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កំពុង​លេង​យ៉ាង​សប្បាយ ស្រាប់តែ​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កុមា​រា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ទៅ​កំសាន្ត​ជាមួយ​ឪពុក​ម្តាយ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិត​នៅ​ទំនប់​បុស្ស​ម្កាក់ ក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​ត្រពាំង​ឫស្សី…

ខេត្តកំពង់ធំ ៖ កុមា​រា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ទៅ​កំសាន្ត​ជាមួយ​ឪពុក​ម្តាយ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិត​នៅ​ទំនប់​បុស្ស​ម្កាក់ ក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លឹ​ម សុ​បញ្ញា ភេទ​ប្រុស អាយុ​៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កុមា​រា​រង​គ្រោះ​ខាងលើ​បាន​ចុះ​លេង​ទឹក​ក្នុង​ទំនប់​បុស្ស​ម្កាក់​ខាងលើ​ជាមួយ​ក្រុម​គ្រួសារ ពេល​កុមា​រា​រង​គ្រោះ​កំពុង​លេង​យ៉ាង​សប្បាយ ក៏​ហែល​លេង​ចូល​រណ្តៅ​ទឹក​ជ្រៅ​បណ្តាល​ឱ្យ​លង់​ស្លាប់​តែ​ម្តង ។

បច្ចុប្បន្ន សព​កុមា​រា​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ