ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើករថយន្ត​ពន្លះ​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​បើករថយន្ត​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​ដាច់​កាឡេ​បើក​ទៅ​មុខ​លែង​រួច អ្នកបើកបរ​ចុះ​ពីលើ​រថយន្ត​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​បើករថយន្ត​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​ដាច់​កាឡេ​បើក​ទៅ​មុខ​លែង​រួច អ្នកបើកបរ​ចុះ​ពីលើ​រថយន្ត​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ស្តា​រិច ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២B-១២៦០ បើកបរ​ដោយបុរស​​ជនជាតិ​ចិន​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​ចេញ​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​បង្ក​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព បណ្តាល​ឱ្យ​បុរស​ជា​ជនជាតិ​ចិន​ដែល​ជា​អ្នកបើកបរ​រថយន្ត​អត់​ពាក់​ខ្សែក្រវាត់​រថយន្ត​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​ខាង​មុខ​បែក​កញ្ចក់ រង​របួសស្រាល​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ បុរស​ជនជាតិ​ចិន​ខាងលើ​បំរុង​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ តែ​រថយន្ត​ខាងលើ​បាន​ដាច់​កាឡេ​បើក​ទៅ​មុខ​លែង​រួច ក៏​ចុះ​ពីលើ​រថយន្ត​ឡើងជិះ​​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​បាន​ប្រមាណ​ជិត​មួយ​ម៉ោង ទើប​មាន​នគរបាល​ប៉ុស្តិ៍​ម្នាក់​បាន​រាយការណ៍​ទៅ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​វាស់វែង​និង​ស្ទូច​យករថយន្ត​បង្ក​​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ