ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាច់សោ​.ក​ម៉ូតូ​ទាំងព្រលឹម​​ទៀត​​ហើយ….!

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ចោរ​បាន​កាច់​សោ.ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​​ទាំង​ព្រលឹម​អុល ខណ​:​ម្ចាស់​ទុក​នៅ​ខាង​មុខ​ផ្សារ​មួយ​កន្លែង នៅ​ក្នុងភូមិ​មុខ​វត្ត ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​​ថ្ងៃ​ទី​០២ ​សីហា​…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ចោរ​បាន​កាច់​សោ.ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​​ទាំង​ព្រលឹម​អុល ខណ​:​ម្ចាស់​ទុក​នៅ​ខាង​មុខ​ផ្សារ​មួយ​កន្លែង នៅ​ក្នុងភូមិ​មុខ​វត្ត ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​​ថ្ងៃ​ទី​០២ ​សីហា​ នេះ ។ ម្ចាស់​ម៉ូតូ​ឈ្មោះ​​​ម៉ក់ សើ ភេទប្រុស ​អាយុ​៤៦​ឆ្នាំ រស់នៅ​​ក្នុង​ភូមិ​ភ្ញាស ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ​ ។​ ម៉ូតូ​ដែល​ត្រូវ​​ចោរលួច​នោះ​ ម៉ាក​ហុងដា​ឌ្រី​មស៊េរី​២០១៧​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1AB-6852​ ។

បើ​តាម​ព័ត៌មាន​ថា ជន​រង​គ្រោះ​បាន​ជិះ​ទៅ​ឈប់​ខាង​ផ្សារ ​រួច​ទុក​ម៉ូតូ​នៅ​ទីនោះ​ដើរ​ចូល​ផ្សារ លុះ​ចេញ​មក​វិញ ក៏​​ត្រូវ​ចោរ​កាច់​សោ.ក​លួច​យក​ទៅ​បាត់ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ​ ដោយសារ​តែ​ម្ចាស់​មានការ​ធ្វេស​ប្រហែសផងដែរ ​។

គួរ​កត់សម្គាល់​ដែរ​​ថា មួយ​រយ​:​កន្លង​ទៅ​នេះ ក្រុម​ចោរ​កាច់​សោ.ក​លួច​យក​ម៉ូតូ​ ហាក់​ធ្វើ​សកម្មភាព​ខ្លាំង​
នៅ​តាម​ទីប្រជុំជន ដែល​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ។ រីឯ​នៅ​ក្នុង​ក្រុង​បាត់ដំបង ​ហាក់​មានការ​ស្ងប់ស្ងាត់​បន្តិច​ ។ បច្ចុប្បន្ន​នេះ ​សកម្មភាព​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ និង​គាស់​ទម្លុះ​ទំលាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ គឺជា​ការ​ប្រឈម​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​ខេត្តបាត់ដំបង ។ បើ​ទោះជា​កម្លាំង​សមត្ថ​កិច្ច​បាន​ប្រឹងប្រែង​ទប់ស្កាត់​ឬ​បង្ក្រាប​បាន​ខ្លះ​ៗ​ហើយ​ក្ដី​ ។

សមត្ថកិច្ច​បាន​អះអាង​ថា ជន​ប្រ​ព្រឹ​ត្ត​មួយ​ចំនួន​ជា​មុខសញ្ញា​ចាស់​ ដែល​ខ្លះ​ទើប​ចេញពី​គុក​ទៀត​ផង​ ។ ប្រជា​ពលរដ្ឋ​ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ចំពោះ​យានយន្ត​របស់​ខ្លួន​ ដែល​ជិះ​ទៅ​ផ្សារ ​ឬ​ទុក​នៅ​ខាង​មុខ​ផ្ទះ ព្រោះ​​ចោរ​ ហាក់​ធ្វើ​សកម្មភាព​ខ្លាំង​បំផុត​ នៅ​តាម​បណ្ដា​ស្រុក​នានា​នៅ​​ពេល​នេះ ខណៈ​​សមត្ថកិច្ច​ហាក់​បាត់​បង់​ម្ចាស់​ការ​ក្នុង​ការ​ទប់ស្កាត់​ ឬ​បង្ក្រាប ។

អត្ថបទសរសេរ ដោយ