ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​ឱន​យក​ទូរស័ព្ទ​ស្រាប់តែ​ងើបឡើង​វិញ បាក់​អស់​២​កង់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​រវល់​តែ​ឱន​យក​ទូរស័ព្ទ បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​២​កង់ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​កែង និង​ផ្លូវ​១៤៣…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​រវល់​តែ​ឱន​យក​ទូរស័ព្ទ បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​២​កង់ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​កែង និង​ផ្លូវ​១៤៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-9283 ធ្វើ​ដំណើរ​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រវល់​តែ​ឱន​យក​ទូរស័ព្ទ​មិន​បាន​មើលទៅ​មុខ បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។ ចំណែក​ស្ត្រី​ជា​អ្នក​បើករថយន្ត​បង្ក​វិញ​បាន​បើកទ្វារ​រថយន្ត រួច​គេចខ្លួន​ចេញពី​កន្លែង​ហេតុ​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ