ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុមជនសង្ស័យជា​មុខ​សញ្ញា​យ៉ាង​សកម្ម​ក្នុងមូលដ្ឋាន​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឫ​ស្សី​កែវ ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ពេល​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឫ​ស្សី​កែវ ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ពេល​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​សំណង់​មិន​រៀបរយ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫ​ស្សី​កែវ ។

ជនសង្ស័យ​ចំនួន​១០​នាក់ខាងលើ​​ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន ៈ ១-​ឈ្មោះ ខន ស៊ី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​ជួញដូរ ២-​ឈ្មោះ ខុន លុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ៣-​ឈ្មោះ កែវ សុខុម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ៤-​ឈ្មោះ ស្វាយ ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ៥-​ឈ្មោះ ឃៀង គុយ​ជី​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ៦-​ឈ្មោះ គឺ​ម សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ៧-​ឈ្មោះ ហុង មាស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ៨-​ឈ្មោះ យៀ ធីប ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ៩-​ឈ្មោះ ជា ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ខាងលើ
(​ជា​អ្នក​ប្រើប្រាស់​) និង​១០-​ឈ្មោះ សា លី​ម​អា​រី​យ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ជ្រោយចង្វា សង្កាត់​ជ្រោយចង្វា (​ជា​អ្នក​ប្រើប្រាស់​) ។ នៅ​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ក្រាម​ពណ​៌ស​​ថ្លា​ចំនួន​៧​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ចុះ​ឆែកឆេរ​បង្ក្រាប​គ្រឿង
ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿង
ញៀន​។

តាម​នគរបាល​អោយ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន ។ បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ