ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កូ​ឡូ​សូ​»២លើកហើយ… លើកមុនរាំស្រាត លើកនេះលោកសក្តិ៤កន្លះ​បា.ញ់​​ខ្លួន​​ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់ ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ (​សក្តិ​៤​កន្លះ​) ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សង្ស័យ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​សណ្ឋា គារ​ខារ៉ាអូខេ​«​កូ​ឡូ​សូ​» ​តែ​មិន​មាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ការ​បាញ់​សម្លាប់​ខ្លួន ​ដោយ​កាំភ្លើងខ្លី​នេះ​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់ ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ (​សក្តិ​៤​កន្លះ​) ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សង្ស័យ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​សណ្ឋា គារ​ខារ៉ាអូខេ​«​កូ​ឡូ​សូ​» ​តែ​មិន​មាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ការ​បាញ់​សម្លាប់​ខ្លួន ​ដោយ​កាំភ្លើងខ្លី​នេះ​នៅឡើយ​ទេ ។

មន្ត្រី​ប៉ូលិស​រូប​នេះ ​ឈ្មោះ ម៉ុ​ន រតនៈ​ឧត្តម អាយុ​២៦​ឆ្នាំ បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​គោក​ស្វាយ ឃុំ​ប្ញស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ថា សាកសព​មាន​ស្នាម​បាញ់​សម្លាប់​ ដោយ​ប្រើ​កាំភ្លើងខ្លី​ម៉ាក​K៥៤ ដោយ​បាញ់​ចំ​សៀតផ្កា​ខាងស្តាំ ធ្លាយ​សៀតផ្កា​ខាងឆ្វេង​មក​ក្រៅ ។ ហេតុការណ៍​នេះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ សីហា នៅ​ចំណុច​សណ្ឋាគារ និង​ខារ៉ាអូខេ​កូ​ឡូ​សូ ដែល​មាន​ទីតាំង​លើ​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ និង​ខារ៉ាអូខេ​ «​កូ​ឡូ​សូ​» ​ត្រូវ​បាន​រក​ឃើញ​ថា នៅ​ក្បែរ​សាកសព​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​១​គ្រាប់ និង​ក្បាល​គ្រាប់​ផ្ទុះ​រួច​ចំនួន​១​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ មិន​មាន​ប្រភព​ណាមួយ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​នៅ​ឡើយ​ទេ ។ តាម​ការ​បំភ្លឺ​មិន​ទាន់​ជា​ផ្លូវការ ពី​បុគ្គលិក​ក្នុង​សណ្ឋាគារខារ៉ាអូខេ​នេះ​ បាន​ប្រាប់​ថា កាលពី​ថ្ងៃ​៣១ កក្កដា មន្ត្រី​ប៉ូលិស​សក្តិ​៤​កន្លះ​រូប​នេះ ស្លៀកពាក់​ស៊ី​វិល ​បាន​ចូល​ស្នាក់​នៅ​សណ្ឋាគារ​ជាន់​ទី​២ បន្ទប់​លេខ​២០៩ គឺ​សម្រាក​១​យប់ ។

លុះដល់​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១ សីហា ដោយសារ​មិនឃើញ​មន្ត្រី​ប៉ូលិស​រូប​នោះ​ ចុះ​មករ​កបាយ​រកទឹក ទើប​មានការ​សង្ស័យ​ក៏​ឡើង​គោះ​ទ្វារ​ហៅ ។ ទោះបី​គោះ​យូរ​យ៉ាង​ណា ក៏​មិនឃើញ​បើកទ្វារ​ដែរ ទើប​កាន់តែ​សង្ស័យ ក៏​សម្រេចចិត្ត​គាស់​ទ្វារ​ចូល ​ក៏​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា ហាង​ខាង​រ៉ា​អូ​ខេ ​«​កូ​ឡូ​សូ​»​នេះ​ដែរ នា​ពេល​កន្លង​មក​ ក៏​ធ្លាប់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ដោយ​កាលនោះ មាន​ស្ត្រី​ខារ៉ាអូខេ​ម្នាក់​រាំ​ស្រាត​ នៅ​ខាងក្នុង​បន្ទប់​ខារ៉ាអូខេ​ខាងលើ​នេះ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​បិទ​អស់​មួយ​រយៈពេល​ខ្លី ទើប​ឱ្យ​បើក​ដំណើរការ​ជា​ធម្មតា​​វិញ ដោយសារ​កំហុស​នោះ​ មិនមែន​មក​ពី​ម្ចាស់​ហាង​នោះ​ទេ ។

រហូត​មក​ទល់​នឹង​ពេល​នេះ ទើប​មានការ​ភ្ញាក់ផ្អើល​ម្តងទៀត ដោយ​មន្ត្រី​នគរបាល​ថ្នាក់​វរសេនីយ៍ទោ​ម្នាក់​ស្លាប់​​ដោយ​គ្រាប់កាំភ្លើង​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ ។ ដោយសារ​តែ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ការ​ពិត ដូច្នេះ​ព័ត៌មាន​ច្បាស់​ការណ៍​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត  ។

អត្ថបទសរសេរ ដោយ