ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនសង្ស័យ​១០​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​បាន​៧​កញ្ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​១០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ ឃាត់ខ្លួន​ខ្លួន​នៅ​ពេល​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​១០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ ឃាត់ខ្លួន​ខ្លួន​នៅ​ពេល​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​សំណង់​មិន​រៀបរយ ភូមិ​ផ្សារ​តូច សង្កាត់ ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១/​ឈ្មោះ ខន ស៊ី​ណា ភេទ​ប្រស អាយុ​២២​ឆ្នាំ (​ជួញដូរ​) ២/​ឈ្មោះ ខុន លុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ប្រើប្រាស់​) ៣/​ឈ្មោះ កែវ សុខុម ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ប្រើប្រាស់​) ។

៤/​ឈ្មោះ ស្វាយ ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ប្រើប្រាស់​) ៥/​ឈ្មោះ ឃៀង គុយ​ជី​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​ប្រើប្រាស់​) ៦/​ឈ្មោះ គឺ​ម សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ប្រើប្រាស់​) ៧/​ឈ្មោះ ហុង មាស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ប្រើប្រាស់​) ៨/​ឈ្មោះ យៀ ធីប ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ប្រើប្រាស់​) ៩/​ឈ្មោះ ជា ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ខាងលើ​(​ប្រើប្រាស់​) ១០/​ឈ្មោះ សា លី​ម​អា​រី​យ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ (​ប្រើប្រាស់​)​។

នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​០៧​កញ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច ក៏​ឈាន​ទៅ​ចុះ​ឆែកឆេរ បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ កំពុង​តែ​ប្រមូលផ្តុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន​។ តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន យ៉ាង​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន​។ បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕
https://youtu.be/WRVQ44LZcy4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ