ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៥​នាក់ ដែល​វាយ​ប្លន់​យក​ម៉ូតូ​ក្បែរ​ក្លឹ​ប​«​ស្ប៉ា​យ​ឌ័​រ​»​ទៅ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន ៥​នាក់ ដែល​ជា​មុខសញ្ញា​វាយ​ប្លន់​ពេល​រាត្រី​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស ទៅ​តាម​ច្បាប់ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន ៥​នាក់ ដែល​ជា​មុខសញ្ញា​វាយ​ប្លន់​ពេល​រាត្រី​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស ទៅ​តាម​ច្បាប់ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨​។ បន្ទាប់​ពី​ការ​ឃាត់ខ្លួន និង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​នោះ​អស់​រយៈពេល​៨​ថ្ងៃ​កន្លង​មក​ហើយ​នោះ​។

គួរ​រម្លឹក​ផង​ដែរ​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ ត្រូវ​បាន​នគរបាល​បង្ហើប​ប្រាប់​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ ហើយ​គឺ​សុទ្ធតែ​ជា​បុរស​។ ១,​ឈ្មោះ នុ​ត សិត ហៅ​អា​វែង អាយុ​២១​ឆ្នាំ​។ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ភូមិកំណើត​ភូមិ​ព្រៃធំ ឃុំ​ព្រៃធំ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។ ជន​នេះ​គឺជា​បងធំ​គ្រប់គ្រង​ក្រុម​មាននៅ​ពេល​ថ្ងៃ ធ្វើ​ជា​កម្មករ​សំណង់ លុះដល់​ពេល​យប់​ដឹកនាំ​កូនក្រុម ដើរ​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​តាម​ទី​សាធារណៈ​។ ២,​ឈ្មោះ សៀម វណ្ណ​រី អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន ស្នាក់​នៅ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​គៀន​តា​សៀវ ឃុំ​ស្វា​តា​យ​យារ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។

៣,​ឈ្មោះ សៀម វណ្ណ​រ៉ា ហៅ​ឆាង អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ គៀន​តា​សៀវ ឃុំ​ស្វាយ​យ៉ា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។ និង​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ បែក​ក្អម ខណ្ឌ​សែន​សុខ​។ ៤,​ឈ្មោះ ម៉ៅ ថែ​ល អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត នៅ​ក្នុងភូមិ ចម្ការ​គួ​យ ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ៥,​ឈ្មោះ លៀប អ៊ី​សា អាយុ​២២​ឆ្នាំ ជ័យ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​លាន ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​។ ស្នាក់​នៅផ្ទះ​ជួល​អតីត​ឡឥដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ នេះ​គឺជា​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ពេល​យប់​យ៉ាង​សកម្ម ហើយ​កន្លង​មក​តែង​បាន​ធ្វើ​សកម្មភាព​បាន​សម្រេច​ជា​បន្តបន្ទាប់​ជា​ច្រើន​លើក​រួច​មក​ហើយ​។ ដោយ​មានឈ្មោះ នុ​ត សិត ហៅ​អា​វែង ជា​អ្នកដឹកនាំ​ក្រុម និង​រៀបចំ​ផែនការ​ក្នុង​ការ​ចេញ​ធ្វើ​សកម្មភាព វាយ​ប្លន់​រាល់​លើក​ហើយ​មិន​ដែល​ភ្លាត់ស្នៀត​ទេ​។ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ចំនួន​២​គ្រឿង គឺ​ក្នុង​នោះ​១​គ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BM-7108 និង​មួយ​គ្រឿង​ទៀត ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1BH-4814​។

ដោយឡែក​សកម្មភាព​ប្លន់​ចុង​ក្រោយ និង​ត្រូវ​អស់លក្ខណ៍​នោះ​គឺ​នៅ​វេលា ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​។ ក្រុម​នេះ​បាន វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​នៅ​មុខ​ក្លឹ​ម​ស្ប៉ា​យ​ឌ័​រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ម៉ូតូ​ដែល​ពួក​នេះ​វាយ​ប្លន់​យក​នោះ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GC-2337 ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់ ឈ្មោះ ហ៊ុយ មក​រា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ឆ្ពោះទៅ​ផ្ទះ​ជួល​ជាមួយ​មិត្តភក្ដិ​២​នាក់​ទៀត​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​ត្រូវ​ជនសង្ស័យ ស្ទាក់ផ្លូវ​រួច​បាន​ហូត​ខ្សែក្រវាត់ និង​កាន់​ដុំ​ថ្ម​ដេញ​វាយ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស ទើប​ជន​ទាំងនោះ លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​។ ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ និង​នគរបាល​ចោម​ចៅ​១ កំពុង​ល្បាត​ជិត​នោះ​ទទួល​បាន​ព័ត៌មាន​ក៏​បាន​ចេញ​អន្តរាគមន៍ និង​ប្រកាស​តាម​វិទ្យុទាក់ទង ឲ្យ​គោលដៅ​ផ្សេង​ៗ​ជួយ​ស្ទាក់​ហើយ​ក៏​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង​៕


https://youtu.be/tf0IIpRtXpw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ