ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ក្នុង​ថ្លុកឈាម​២​នាក់​ប្តី​ប្រពន្ធ ដោយសារ​រថយន្ត​បុក​លើ​ទឹកដី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្តី​ប្រពន្ធ​ជា​ពលករ​ខ្មែរ​ពីរ​នាក់​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង ថ្លុកឈាម​យ៉ាង​អាណោច​អ​ធ័​ម ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​លើ​ទឹកដី​ថៃ​។ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​ខាងលើ កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​៣១ កក្កដា ២០១៨ នៅ​ស្រុក​ប្រាក់​យុទ្ធ​បាត…

ខេត្តបន្ទាយមានជ័យ ៖ ប្តី​ប្រពន្ធ​ជា​ពលករ​ខ្មែរ​ពីរ​នាក់​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង ថ្លុកឈាម​យ៉ាង​អាណោច​អ​ធ័​ម ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​លើ​ទឹកដី​ថៃ​។ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​ខាងលើ កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​៣១ កក្កដា ២០១៨ នៅ​ស្រុក​ប្រាក់​យុទ្ធ​បាត ខេត្ត​សា​រ៉ា​ក់បូ​រី​។

ប្រភព​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​លើ​ដងផ្លូវ​ជាតិ​ស្រាប់តែ​រថយន្ត​ម៉ាក​អ៊ី​ស៊ុ​យ​ស៊ុ​យ​ឌី​ម៉ែ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ថៃ (​ឈៀង​រ៉ា​យ​2610) បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​វ៉េវ​សេ​១០០ ពាក់​ស្លាក​លេខ​ថៃ (​បុរី​រាំ​1940) ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​។

ប្រភព​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ចូល​ទៅ​ប្រទេស​ថៃ ធ្វើការ​ជា​ពលករ​ស្របច្បាប់ ដោយ​បុរស​ជា​ប្តី​ឈ្មោះ ឈឿ​ប ម៉ៅ អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជឿន ចាន់​ណែ​ត អាយុ​២២​ឆ្នាំ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា ជា​អ្នកស្រុក​ខេត្ត​ណា​នៅឡើយ​ទេ ដោយពេល​នេះ​ភាគី​ថៃ​បាន និង​កំពុង​តម្កល់សព​រក្សា​ទុក​រង់ចាំ ស្រាវជ្រាវ​រក​សាច់ញាតិ​ដើម្បី​ដឹក​ត្រឡប់​មក​កម្ពុជា​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ