ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ ​របួសធ្ងន់​ស្រាល​១២​នាក់ កើតឡើង​ក្នុង​មួយថ្ងៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​១០​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​៨​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​១០​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​៨​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​២​នាក់​,​ មិន​គោរព​សិទ្ធ​ិ១​លើក​,​ មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​១​នាក់​,​ បត់​គ្រោះ​ថ្នាក់​១​លើក​ស្លាប់​១​នាក់ ។

សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​,​ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​៣​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​កង់​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, កង់​១​គ្រឿង ។ យានយន្ត​បង្កហេតុ :​ម៉ូតូ​៤​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​រតនគីរី​២​លើក​ស្លាប់​២​នាក់​, រាជធានី​ភ្នំពេញ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តព្រៃវែង​១​លើក ស្លាប់​១​នាក់​របួស​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ ៧០០​គ្រឿង (​ម៉ូតូ​៥៥%), មធ្យោបាយ​ល្មើស​១១៤​គ្រឿង​(​ម៉ូតូ​៦១%), អប់រំ​៦០​គ្រឿង​(​ម៉ូតូ​៥៣​គ្រឿង​),​ មធ្យោបាយ​ពិន័យ​៥៤​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៨៧​គ្រឿង​,​អប់រំ​៣៤​គ្រឿង​, ពិន័យ​ចំនួន​សរុប​១៩​គ្រឿង (​មួក​១១​គ្រឿង​, កញ្ចក់​៨​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ​គ្មាន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ