ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ កុំ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អ្នក​បាន​ទៅ និង​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក៏​ដូច​ជា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គួរ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​រវាង​អ្នក​បាន​ទៅ​បោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក៏​ដូច​ជា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គួរ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​រវាង​អ្នក​បាន​ទៅ​បោះ និង​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ។

សម្តេច ស ខេ​ង បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ បាន​បង្ហាញ​ដល់​ពិភពលោក​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​របស់​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​កុះករ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ និង​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ​បាន​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ប្រកបដោយ​សុវត្ថិភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ទៀត​ថា ការ​ចូលរួម​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ច្រើន​ជាង​៨២​ភាគរយ​នៃ​អ្នកមាន​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ​នេះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់​ដឹង​ច្បាស់ និង​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មក​ពី​គណបក្ស​នយោបាយ​នានា​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី គ្មាន​ការ​កៀបសង្កត់ ឬ​បង្ខិតបង្ខំ​អ្វី​ឡើយ ។

សម្តេច ស ខេ​ង បាន​បន្ត​សារ​ដោយ​ការ​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា ៖ «​ក្នុង​បរិបទ​នេះ ដើម្បី​បន្ត និង​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក៏​ដូច​ជា ការ​បង្រួបបង្រួម និង​ឯកភាព​ជាតិខ្មែរ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​គ្រប់​គណបក្ស​នយោបាយ មេត្តា​កុំ​ធ្វើការ​ចោទប្រកាន់ ឬ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អ្នក​បាន​ទៅ​បោះ​ឆ្នោត និង​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត ហើយ​ត្រូវ​ចាត់​ទុក​ថា ជោគជ័យ​នេះ គឺជា​ជោគជ័យ​របស់​ជាតិខ្មែរ​ទាំងមូល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ