ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​មួយ​សប្តាហ៍​​អ្នក​ស្លា.ប់​ឡើង​ដល់​៩២​នាក់

5 ឆ្នាំ មុន

ប្រទេស​ក្រិ​ក​ ៖​ ជាង​មួ​យស​ប្ដា​ហ៍​ក្រោយ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ ក្នុង​តំបន់​ម៉ា​ទី​ជាប់​មាត់​​សមុទ្រ​នៃ​ប្រទេស​ក្រិ​ក ប្រតិបត្តិការ​តាម​រុករក​មនុស្ស​បាត់​ខ្លួន មក​ទល់​ថ្ងៃ​ទី​៣១​កក្កដា ​នៅ​បន្ត​ ហើយ​ផ្ដោត​ខ្លាំង​លើ​ផ្ទៃសមុទ្រ​។​ មនុស្ស​ច្រើន​នាក់​បាន​នាំ​គ្នា​រត់គេច​ចេញពី​អណ្ដាតភ្លើង​តាម​សមុទ្រ​។ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ…

ប្រទេស​ក្រិ​ក​ ៖​ ជាង​មួ​យស​ប្ដា​ហ៍​ក្រោយ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ ក្នុង​តំបន់​ម៉ា​ទី​ជាប់​មាត់​​សមុទ្រ​នៃ​ប្រទេស​ក្រិ​ក ប្រតិបត្តិការ​តាម​រុករក​មនុស្ស​បាត់​ខ្លួន មក​ទល់​ថ្ងៃ​ទី​៣១​កក្កដា ​នៅ​បន្ត​ ហើយ​ផ្ដោត​ខ្លាំង​លើ​ផ្ទៃសមុទ្រ​។​ មនុស្ស​ច្រើន​នាក់​បាន​នាំ​គ្នា​រត់គេច​ចេញពី​អណ្ដាតភ្លើង​តាម​សមុទ្រ​។

រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ​សាកសព​មនុស្ស​២​នាក់​ទៀត ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​សមុទ្រ​។​ ហើយ​មក​ទល់​ពេល​នេះ​សរុប​សាកសព​មនុស្ស​៨​នាក់​ត្រូវ​បាន​ស្រង់​ចេញ​ពី​ទឹក​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ឡើង​ដល់​៩២​នាក់​ហើយ​។​

នាយក​រដ្ឋមន្ត្រី​ក្រិ​ក​លោក AJEXIS TSIPRAS កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា ​បាន​ទៅ​កាន់​តំបន់​រង​​គ្រោះ​មហន្តរាយ​ដោយ​ភ្លើង​ឆេះ​ព្រៃ ខណៈ​លោក​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ការ​គ្រប់​គ្រង​​មិន​បាន​ដិត​ដល់​ចំពោះ​គ្រោះ​មហន្តរាយ​នេះ​។ ​លោក​រង​ការ​រិះគន់​ខ្លាំង ​ជា​ពិសេស​ពី​ពួក​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លាលែង​ចេញពី​តំណែង​។

នាយក​រដ្ឋមន្ត្រី​ស្ថិត​នៅ​កន្លែង​រង​គ្រោះ​រយៈពេល​ប្រមាណ​ជា​១​ម៉ោង នៅ​ឯ​មូលដ្ឋាន​ម៉ា​ទី​និង​រ៉ា​ហ្វី​ណា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ិ​កស៊ី​កូ​។ ហើយ​​ភ្លើង​ឆេះ​ព្រៃ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត ពុំ​ធ្លាប់​ជួប​ប្រទះ​ក្នុង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ