ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ខ្មែរ​ត្អូញត្អែរ​ពី​ការ​ចំណាយ​ខ្ពស់​សម្រាប់​ការ​ព្យាបាល​នៅ​ក្រៅប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​កំពុង​តែ​វាយលុក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង ស្ងៀមស្ងាត់​ដូច​ជា​ជំងឺមហារីក​ថ្លើម ជំងឺមហារីក​មាត់ស្បូន និង​ជំងឺមហារីក​សុដន់​ជាដើម បាន​រុញច្រាន​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធា​សម្រេចចិត្ត​ជ្រើសរើស​ការ​ព្យាបាល​នៅ​ក្រៅប្រទេស ប៉ុន្តែ​ពួក​គេ​បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​ខ្ពស់់​ទាក់ទង​នឹង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន…

រាជធានី​ភ្នំពេញ ៖ ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​កំពុង​តែ​វាយលុក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង ស្ងៀមស្ងាត់​ដូច​ជា​ជំងឺមហារីក​ថ្លើម ជំងឺមហារីក​មាត់ស្បូន និង​ជំងឺមហារីក​សុដន់​ជាដើម បាន​រុញច្រាន​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធា​សម្រេចចិត្ត​ជ្រើសរើស​ការ​ព្យាបាល​នៅ​ក្រៅប្រទេស ប៉ុន្តែ​ពួក​គេ​បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​ខ្ពស់់​ទាក់ទង​នឹង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន ។

អ្នក​នាង ដា​នី វ័យ ៣៤ ឆ្នាំ ដែល​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក​បាន​​អះអាង​ថា អ្នក​នាង​ចំណាយ​ជិត ១ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការ​វះ​ដុំ​សាច់​កាច (​សង្ស័យ​មហារីក​) ក្នុង​ដៃ​ស្បូន​បាន​លើក​ឡើង​ថា តម្លៃ​នេះ​គិត​ថា​ថ្លៃ​ជាង​ពេទ្យ​ក្នុង​ស្រុក តែបើ​និយាយ​ពី​សេវាកម្ម​វិញ​គឺ​ល្អ ហើយ គេ​មើលថែ​ដិត​ដល់​ណាស់ មិនបាច់​ក្រុម​គ្រួសារ​រវល់​នោះ​ទេ​» ។

ចំណែក លោក សុខ សាន្ត ដែល​មាន​វ័យ​ប្រមាណ​ជាង ៦០ ឆ្នាំ បាន​អះអាង​ថា ថ្លៃ​ព្យា​បាល​នៅ​បាងកក ប្រទេស​ថៃ តាម​លោក​ដឹង​គឺ​ពិតជា​ថ្លៃ តែ​សម្រាប់​រូប​លោក​ផ្ទាល់​ដែល​ធ្លាប់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ថៃ​នៅ​ខេត្ត​សុរិន្ទ គឺ​តម្លៃ​អាច​ទទួលយក​បាន ហេតុ​ដូច្នេះ​ហើយ​​ទើប​រូប​លោក និង​ក្រុម​គ្រួសារ​ជ្រើស​ការ​ព្យាបាល​នៅ​សុរិន្ទ មិនមែន​មន្ទីរពេទ្យ​ល្បី​នៅ​ទីក្រុង​បាងកក​នោះ​ទេ ។

លោក សាន្ត បាន​បន្ថែម​ថា​៖ «​ធម្មតា​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស គឺ​មាន​បច្ចេកវិទ្យា​ឈាន​ន​មុខ តែ​តម្លៃ​វិញ​ក៏​ថ្លៃ​ដែរ មិនមែន​ថោក​ទេ ។ ជាក់ស្តែង​រូប​ខ្ញុំ​ផ្ទាល់​សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក​ក្រពះ គឺ​ចាយ​អស់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​» ។

លោក ភាព សុ​ផា ប្រធាន​គ្រប់គ្រង​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​កម្ពុជា​នៃ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ដែល​ជា​មន្ទីរពេទ្យ​ឯកជន​មួយ​មា​នទី​តាំងនៅ​ជាយក្រុង​បាងកក ឬ​ចម្ងាយ​ប្រមាណ​ត្រឹម ២០ គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ បាន​ឲ្យ​ដឹង​ថា ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​បេះដូង ជំងឺមហារីក និង​ជំងឺ​មហារីក​ថ្លើម​ជាដើម គឺ​មាន​តម្លៃ​ថ្លៃ​ទៅ​តាម​កំរិត និង​ដំណាក់កាល​នៃ​ការ​រក្សា​ព្យាបាល ។

លោក ភាព សុ​ផា បាន​បញ្ជាក់​ថា ដោយសារ​តែ​មន្ទីរពេទ្យ​របស់​ខ្លួន​ផ្តោ​ល​លើ​អតិថិជន​ពី​ប្រទេស​កម្ពុជា ដូច្នេះ​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​លោក​បម្រើ​ការ គឺ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាក់ស្តែង​អ្នកជំងឺ​ទាំងនោះ គឺ​មាន​បញ្ហា​ជំងឺ​​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជា​ពិសេស​គឺ​មហារីក​សុដន់ (​សម្រាប់​ស្ត្រី​) និង​ជំងឺមហារីក​សួត​(​សម្រាប់​បុរស​) ។

ពាក់ព័ន្ធ​នឹង​តម្លៃ​នៃ​ការ​ព្យាបាល​នៃ​ជំងឺមហារីក​មាន​ច្រើន​ប្រភេទ ឧទាហរណ៍ មហារីក​សួត​សម្រាប់​ដំណាក់កាល​ទី ១ និង​ទី​២ គឺ​អាច​ព្យាបាល​ជា​ដាច់​ក្នុង​តម្លៃ​ប្រមាណ​ជាង ២ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ជំងឺមហារីក​មាត់ស្បូន​សម្រាប់​ស្ត្រី​ក្នុង​ដំណាក់កាល​បឋម (​ដំណាក់កាល​ទី ១ និង​ទី​២) ក៏​ព្យាបាល​បានជា​ដាច់ ហើយ​តម្លៃ​គឺ​ជាង ១ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ពាក់ព័ន្ធ​នឹង​ជំងឺមហារីក​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ (​ដំណាក់កាល​ទី ៣ ឬ​ទី​៤) គឺ​មិន​អាច​ព្យាបាល​បានជា​ដាច់​នោះ​ទេ គឺ​តាម​ស្ថានភាព​ខ្លះ គឺ​ត្រឹម​អាច​ទទួល​ការ​ព្យាបាល​ពន្យា​អាយុជីវិត​តែ​ប៉ុណ្ណោះ ហើយ​ការ​ចំណាយ​គឺ​មិន​ទៀង​នោះ​ទេ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ