ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក់​ចេះ​តែ​ជ្រុះ​មិន​ឈប់ អាច​មក​ពីកត្តាទាំង​នេះ​ហើយ

5 ឆ្នាំ មុន

ការ​ជ្រុះ​សក់​អាច​ជា​បញ្ហា​របស់​ហ្សែ​ន ប៉ុន្តែ​វា​ក៏​អាច​ជា​សញ្ញា​មួយ​នៃ​ភាព​តានតឹង​ក្នុង​រាង​កាយ ឬ​ផ្លូវចិត្ត​ដែរ ។ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​បាន​និយាយ​ថា ខាងក្រោម​នេះ​អាច​ជា​មូលហេតុ​ខ្លាំងក្លា​នៃ​ការ​ជ្រុះ​សក់​របស់​មនុស្ស​យើង​៖ ១- អ្នក​បាន​ស្រក​ទម្ងន់​យ៉ាង​ហោច​ណាស់ ៤,៥ គីឡូក្រាម​យ៉ាង​លឿន…

ការ​ជ្រុះ​សក់​អាច​ជា​បញ្ហា​របស់​ហ្សែ​ន ប៉ុន្តែ​វា​ក៏​អាច​ជា​សញ្ញា​មួយ​នៃ​ភាព​តានតឹង​ក្នុង​រាង​កាយ ឬ​ផ្លូវចិត្ត​ដែរ ។ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​បាន​និយាយ​ថា ខាងក្រោម​នេះ​អាច​ជា​មូលហេតុ​ខ្លាំងក្លា​នៃ​ការ​ជ្រុះ​សក់​របស់​មនុស្ស​យើង​៖

១- អ្នក​បាន​ស្រក​ទម្ងន់​យ៉ាង​ហោច​ណាស់ ៤,៥ គីឡូក្រាម​យ៉ាង​លឿន ។

២- ទើប​សម្រាលកូន​ថ្មី​ៗ​នេះ ។

៣- កំពុង​មាន​បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត​ខ្លាំង​ដូច​ជា បញ្ហា​ណាមួយ​ក្នុង​គ្រួសារ ឬ​បាត់បង់​ការងារ ។

៤- កំពុង​តែ​ក្តៅខ្លួន​ខ្លាំង ឬ​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ ឬ​ទើបតែ​ធ្វើការ​វះកាត់​នា​ពេល ថ្មី​ៗ​នេះ ។

៥- ​ទើបតែ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​នា​ពេល ថ្មី​ៗ​នេះ (​ស្រង់​ពី​គេហទំព័រ​សុខភាព)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ