ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​កីឡា​ករ​-កីឡាការិនី​​ចំបាប់​4​រូបចូល​រួម​​ប្រកួត​ត្រៀម​ SEA Games ​លើកទី​27​នៅ​មីយ៉ាន់ម៉ា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​សម្រេចបញ្ជូន​កីឡា​ករ​២​រូប​​​​ និង​កីឡាការិនី​២​រូប ​ទៅ​ចូល​រួម​ការ​ប្រកួត​ SEA Games នៅ​​ទី​ក្រុង​រ៉ង់​ហ្គូន ប្រទេស​មីយ៉ាន់​ម៉ា​ ​កាលពី​ថ្ងៃទី​៣ មេសា ​ដើម្បី​ត្រៀម​លក្ខណៈ​មុន​ចូល​រួម​ព្រឹត្តិការណ៍​ប្រកួត​ SEA Games ពិត​ប្រាកដ​លើកទី​២៧ ​នា​ចុង​ឆ្នាំ​២០១៣ ខាង​មុខ ។

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​សម្រេចបញ្ជូន​កីឡា​ករ​២​រូប​​​​ និង​កីឡាការិនី​២​រូប ​ទៅ​ចូល​រួម​ការ​ប្រកួត​ SEA Games នៅ​​ទី​ក្រុង​រ៉ង់​ហ្គូន ប្រទេស​មីយ៉ាន់​ម៉ា​ ​កាលពី​ថ្ងៃទី​៣ មេសា ​ដើម្បី​ត្រៀម​លក្ខណៈ​មុន​ចូល​រួម​ព្រឹត្តិការណ៍​ប្រកួត​ SEA Games ពិត​ប្រាកដ​លើកទី​២៧ ​នា​ចុង​ឆ្នាំ​២០១៣ ខាង​មុខ ។

​លោក វ៉ាន់ ចំរើន  ​អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​​​សហព័ន្ធ​កីឡា​ចំបាប់​​​បាន​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​ដែលយើង​ត្រូវ​​ស្ទង់​សមត្ថភាព​​​​​ខ្លួន​ឯង​​ផង​ និង​ដើម្បី​​បាន​​ពិនិត្យ​មើល​ពី​សមត្ថភាព​របស់​គេ​ផង ។​​

លោក​ ធិន វិចិត្រ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​​និង​ជា​ប្រធាន​​ប្រតិ​ភូ​នោះ​បាន​និយាយ​ថា ការ​ប្រកួត​ត្រៀម​SEA Games​គឺ​តែង​តែ​​​រៀប​ចំ​ឡើង​នៅ​មុនការ​ប្រកួត​មក​ដល់​ ដើម្បី​ឱ្យ​ប្រទេស​​ជា​​សមាជិក​អាស៊ាន​ទាំង​អស់​បាន​ធ្វើ​ការ​ស្វែង​យល់​ពី​របៀប​​នៃ​ការ​ប្រកួត ។​​ តាម​ពិត​ការ​ប្រកួត​ចាប់​ផ្តើម​ពី​ថ្ងៃទី​៥​ដល់​៨ មេសា ដែល​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន​ ចូល​រួម ​តែ​លើក​នេះ​មិន​​ដឹង​ថា ប្រទេសណា​ចូល​រួម​​ ប្រទេស​​ណា​មិន​ចូល​រួមនោះ​ទេ ។​ លោក​​​បន្ថែម​ថា តាម​ពិត​យើង​ចង់​បញ្ជូន​កីឡាករ-កីឡា​ការិនី​​យើង​ទៅ​ចូលរួម​ឱ្យ​បានច្រើន​​ ប៉ុន្តែ​ដោយ​សារ​យើង​ខ្វះ​ខាត​ ទើប​យើង​សម្រេច​បញ្ជូន​កីឡាករ-​កីឡា​ការិនីចំនួន​​៤​រូប​ ទៅ​ចូល​រួម​ប៉ុណ្ណោះ ។

​ចំពោះ​​កីឡា​ករ​-កីឡាការិនី ​ដែល​​ទៅ​ចូល​រួម​នោះ​ គឺ​បាន​កំណត់​ប្រភេទ​ទម្ងន់​រួច​រាល់​ហើយ ដោយ​កីឡាការិនី ២រូប ​​មាន​ឈ្មោះ​ចូវ សុធារ៉ា ​ជា​ម្ចាស់​មេ​ដាយ​មាស SEA Games ទី២៥ នៅ​ឡាវ ​​ប្រកួត​ប្រភេទ​ទម្ងន់​​៤៨​គីឡូក្រាម​  និង​កីឡា​ការិនី ឌន ស្រី​ម៉ៅ ប្រកួត​​ក្នុង​ប្រភេទ​ទម្ងន់​​៥៥​គីឡូក្រាម​ ។ ចំពោះ​កីឡាករ២រូប​​នោះ​ គឺ​ កីឡាករ ងួន គឹម​ហេង ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​​៨៦គីឡូក្រាម និង​កីឡា​ករ​ ងួន មករា ​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣ គីឡូក្រាម ៕