ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ប្រកួត​ជម្រុះ​ពូល​C ព្រឹត្ត​ិការណ៍​ AFC President’s Cup 2013

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​​ការប្រកួត​បាល់​ទាត់​​ជម្រុះ​​ពូល​C នៃព្រឹត្តិ ការណ៍​ AFC Presiden’s Cup ​​២០១៣ នេះ​ដោយ​មាន​ការ​យល់​ព្រម​ប្រគល់​សិទ្ធិ​ជា​ផ្លូវ​ការ​ពី​​សហ​ព័ន្ធ​បាល់​ទាត់​ទ្វីប​អាស៊ី​ (AFC) ។ ការ​​ប្រកួត​ជម្រុះ​​​​ពូល​C នេះ​​​មាន​​​៤​ក្រុម​​គឺ​ក្រុម​​ចម្ការ​កៅស៊ូ​បឹង​កេត​​​(ជើង​ឯក​League របស់​កម្ពុជា ​) ក្រុម​AlqudsHilal Club(ជើង​ឯក​League របស់​ប៉ា​ឡេស្ទីន​និង​ជាជើង​ឯក​រង

រាជ​ធានី​ភ្នំពេញ ៖ ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​​ការប្រកួត​បាល់​ទាត់​​ជម្រុះ​​ពូល​C នៃព្រឹត្តិ ការណ៍​ AFC Presiden’s Cup ​​២០១៣ នេះ​ដោយ​មាន​ការ​យល់​ព្រម​ប្រគល់​សិទ្ធិ​ជា​ផ្លូវ​ការ​ពី​​សហ​ព័ន្ធ​បាល់​ទាត់​ទ្វីប​អាស៊ី​ (AFC) ។ ការ​​ប្រកួត​ជម្រុះ​​​​ពូល​C នេះ​​​មាន​​​៤​ក្រុម​​គឺ​ក្រុម​​ចម្ការ​កៅស៊ូ​បឹង​កេត​​​(ជើង​ឯក​League របស់​កម្ពុជា ​) ក្រុម​AlqudsHilal Club(ជើង​ឯក​League របស់​ប៉ា​ឡេស្ទីន​និង​ជាជើង​ឯក​រង​Presiden’s Cup ឆ្នាំចាស់​) ក្រុម​Balkan (ជើង​ឯក​League ​របស់​តួក​មេ​នី​ស្ថាន ​) និងក្រុម​ Sri Lanka Army Sport Club (ជើង​ឯក​ League របស់​ស្រី​លង្កា) ។

ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សហ​ព័ន្ធ​បាល់​ទាត់​​អាស៊ី​បាន​រៀបចំ​កម្មវិធី​ប្រកួតរួច​​​រាល់​អស់​​ហើយ​​គឺ​នៅ​ថ្ងៃ​ទី​៦ ឧសភា ​ក្រុម​ចម្ការ​កៅស៊ូ​​បឹង​កេត​របស់​កម្ពុជា ​ប្រកួត​ជា​មួយ​ក្រុម​ Sri Lanka Army Sport Club របស់ស្រី​​លង្កា និងក្រុម​Alquds Hilal Club ​របស់​បា៉ា​ឡេស្ទីន​ ប្រកួត​ជា​មួយ​ក្រុម​ Balkan  ​របស់​តួក​មេនីស្ថាន ​។ ​នៅថ្ងៃ​ទី​៨ ឧសភា ​ក្រុម​ Sri Lanka Army Sport Club របស់​ស្រី​​លង្កា ​ប្រកួត​​ជា​មួយ​ក្រុម​ Alquds Hilal Club ​របស់​ប៉ាឡេស្ទីន​ និង​​ក្រុម​Balkan របស់​​តួក​មេនីស្ថាន ​ប្រកួត​ជា​មួយ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​របស់​កម្ពុជា ​។ ​នៅ​ថ្ងៃ​ទី​១០ ឧសភា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​​​ក្រុម​ Balkan ​របស់​តួក​មេនីស្ថាន ប្រកួត​ជា​មួយ​ក្រុម​ Sri Lanka Army Sport Club ​របស់​ស្រី​លង្កា​ និង​ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​របស់​កម្ពុជា​ ប្រកួត​ជា​មួយ​​ក្រុម​ Alquids Hilal Club ​របស់​ប៉ា​ឡេ​ស្ទីន ។

លោក​ប្រាក់​ វុទ្ធី ដែល​ជាគ្រូ​បង្វឹក​របស់​ក្រុម​​ចម្ការ​កៅស៊ូ​បឹង​កេត​បាន​បង្ហើប​​ពី​ការ​ត្រៀម​ខ្លួន​តាំងពី​ដំបូង​ម៉្លេះ ព្រោះ​ជើង​ឯក​ League  មាន​កាតព្វ​កិច្ច​ចូល​រួម​ប្រកួតក្នុងព្រឹត្តិការណ៍​ AFC Presiden’s Cup  ដែល​ត្រូវ​តែលេង​ឱ្យ​បាន​ល្អ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​។

លោក​បែ មករា ​ជាអ្នកចាត់​ការ​ទូ​ទៅ​របស់​​ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ បាន​និយាយ​ថា ​ពេល​នេះ​លោក​កំពុង​​តាម​ដាន​ការ​ប្រកួត​របស់​ក្រុម​​លោក​ជា​​ប្រចាំ​ ជាពិសេស​ការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ​ League ​នេះ​តែ​ម្តង ។ លោក​ទទួល​ស្គាល់​ថា ​ក្រុម​របស់​លោក​រឹង​មាំ​ល្អ​ណាស់​​ដោយ​​៦​ប្រកួត​ក្នុង​ League ក្រុម​របស់​លោក​ឈ្នះ​ទាំង​៦​ប្រកួត ។​ ​ទោះ​បី​ជា​យ៉ាងណា​លោក​មិន​ទាន់​ស្ងប់​ចិត្ត​ទេ នៅ​​​​តែ​រក​មើល​ពីចំណុច​ខ្សោយ​របស់​ក្រុម​ជានិច្ច​​​ ​បើ​​ឃើញ​លោក​នឹង​រក​កីឡា​ករ​ល្អៗ​មក​បំពេញ​បន្ថែម​ទាំង​កីឡា​ករ​ខ្មែរ​ទាំង​កីឡា​ករ​បរ​ទេស​ ។​ លោក​មាន​ជំនឿ​ចិត្ត​ថា ​ក្រុម​របស់​លោក​នឹងឆ្លង​ផុត​វគ្គ​ជម្រុះ​នេះជាមិន​ខាន ។

សូម​បញ្ជាក់​ថា ​AFC Presiden’s Cup ជា​ព្រឹត្តិក​ារណ៍​នៃការជួប​គ្នារវាង​ក្រុម​បាល់​ទាត់​ជើង​ឯក​ League របស់​ប្រទេស​នីមួយ​ៗ​​ ។ ​២​ឆ្នាំ​កន្លងម​ក​ព្រឹត្តិការណ៍​នេះគឺ​ក្រុម​ភ្នំពេញ​ក្រោន​ជា​អ្នក​បាន​ទទួល​សិទ្ធិ​ទៅចូល​រួម​ប្រកួត​ចំនួន​២​លើក​ក្នុង​ឋាន​ៈ​ជា​ក្រុម​ជើង​ឯក​ League  ២​ឆ្នាំ​ជាប់​ៗ​គ្នា ​។ ឆ្នាំ​២០១១ ក្រុម​ភ្នំពេញ​ក្រោន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ប្រកួត​ចាញ់​ក្រុម​តៃ​ប៉ិ​ជា​ម្ចាស់​ផ្ទះ​ធ្វើ​ឱ្យ​​ក្រុម​នេះ​ទទួល​​​បាន​ឋានៈ​ជា​ជើង​ឯក​រង​ប៉ុណ្ណោះ​ លុះ​នៅ​ឆ្នាំ​២០១២ ក្រុម​ភ្នំពេញ​ក្រោន​បាន​ចូល​រួម​​ម្តង​ទៀត​ តែ​លេង​មិន​បាន​ល្អ​ដូច​ឆ្នាំ​២០១១​ឡើយ ។ សម្រាប់​ឆ្នាំ​២០១៣ នេះ​ជា​រដូវ​កាល​ថ្មី​របស់​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេតវិញ​ម្តង ដែល​ជា​ក្រុម​ជើង​ឯក​ League ​របស់​កម្ពុជា ដោយ​ក្រុម​នេះ​បាន​យក​ឈ្នះ​គូ​ប្រកួត​របស់ខ្លួន​កន្លង​មក​ក្នុង​ព្រឹត្តិ​ការណ៍​ Metfone Cambodia League ២០១២ ដែល​ការ​ប្រកួត​មាន​រយៈ​ពេល​៦​ខែ​ហើយ​មាន​រហូតដល់​ទៅ​១០​ក្លិបចូល​រួម​​ក្នុង​នោះ​​​មាន​ក្លិប​ភ្នំពេញ​ក្រោន ​,ព្រះ​ខ័ន​រាជ , ណាហ្គាខប , ចម្ការ​កៅស៊ូ​បឹងកេត , អគ្គ​ស្នង​ការដា្ឋន​នគរ​បាលជាតិ ,បៀល​ប្រាយ​យូណាយ​ធីត ,ឆ្លាម​សមុទ្រ , សាកល​វិទ្យាល័យ​វេស្ទើន​ , ក្រសួង​ការ​ពារជាតិ និងគិរី​វង់សុខ​សែន​ជ័យ ។ ​

ក្លិបចំនួន​​៤​បាន​ឡើងដល់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​គឺ​ក្លិប​​ព្រះ​ខ័ន​រាជ ​,ណាហ្គាខប ​ចម្ការ​កៅស៊ូ​បឹង​កេត ​និង​​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​​​ធ្វើ​ការប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​១​,២,៣ និង​៤​​។ ជាភ័ព្វ​សំណាង​ក្រុម​ចម្ការ​កៅស៊ូ​បឹងកេត​​ទទួល​បាន​ជ័យ​ជម្នះ​ជាប្រវត្តិ​សាស្ត្រ​​​​​ក្នុងការ​ប្រកួត​ផ្តាច់​​ព្រ័ត្រ​​​ ហើយ​ក៏​មាន​សិទ្ធិ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ ​AFC Presiden’s Cup  ។ ចាំមើល​ថា​តើ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​មាន​​សំណាង​​ដណ្តើម​​បាន​​ជ័យជម្នះ​ដូចការ​ប្រកួត​ក្នុង​ ​​League ដែរ​ឬអត់ ?