ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ទៅរើសបាល់​ក្រោម​ដើម​ចាន់គីរីស្រាប់តែ…គួរ​ឱ្យ​តក់ស្លុត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយ​មាន​ជ័យ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាម នៅ​នឹង​កន្លែង ពេល​ដែល​ក្មេង​ប្រុស​រង​គ្រោះ​រត់​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​ជាមួយ​គ្នា​នៅ​ពេល​មេឃ​កំពុង​ភ្លៀង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​ស្វាយ…

​បន្ទាយ​មាន​ជ័យ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាម នៅ​នឹង​កន្លែង ពេល​ដែល​ក្មេង​ប្រុស​រង​គ្រោះ​រត់​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​ជាមួយ​គ្នា​នៅ​ពេល​មេឃ​កំពុង​ភ្លៀង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​ស្វាយ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​ឈ្មោះ ឆ​ន ច​ន្ថា អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ផ្ទៃមេឃ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយ
នឹង​ផ្គរ​រន្ទះ ពេល​នោះ​ក្មេង​រង​គ្រោះ​រួម​ជាមួយនឹង​មិត្ត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ចំនួន​៥​ទៅ​៦​នាក់​បាន​នាំ​គ្នា​រត់​លេង​ទាត់​បាល់​នៅ​ពេល​មេឃ​កំពុង​ទឹកភ្លៀង​ធំ​លាយ​នឹង​ផ្គរ​ន្ទះ ហើយ​បាល់​បាន​ខ្ទាត​ទៅ​ក្រោម​ដើម​ចាន់​គី​រី​មួយ​ដើម​យ៉ាង​ធំ​ជិត​កន្លែង​លេង​បាល់​ក្នុងភូមិ ហើយ​ក្មេង​ប្រុស​រង​គ្រោះ​ក៏​រត់​ទៅ​រើស​បាល់​នៅ​ក្រោម​ដើម​ចាន់​គី​រី​នោះ ស្រាប់តែ​ពេល​នោះ​រន្ទះ​បាន​បាញ់​ដើម​ចាន់​គី​រី បណ្តាល​ឱ្យ​ត្រូវ​ចំ​ក្មេង​ប្រុស​រង​គ្រោះ​នោះ​ស្លាប់​ភ្លាម​ៗ​ផង​ដែរ ចំណែក​ក្មេង​ៗ​ដែល​លេង​ជាមួយ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ។

បច្ចុប្បន្ន សព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

សូម​បញ្ជាក់​ផង​ដែរថា​ នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្រុក​អូរ​ជ្រៅ ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយនឹង​ខ្យល់ ផ្គរ​ន្ទះ​ផង​ដែរ ។ ពេល​នោះ​មាន​សត្វ​គោ​ចំនួន​២​ក្បាល កំពុង​ដើរ​ស៊ី​ស្មៅ​នៅ​វាលស្រែ ក្នុងភូមិ​សាស្ត្រ​ឃុំ​ច​ង្ហា​រ​ក៏​ត្រូវ​រន្ទះបាញ់​ងាប់​នៅ​នឹង​កន្លែង​ទាំង​២​ក្បាល​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ